វិទ្យុសម្លេងវៀតណាមរៀបចំការហ្វឹកហាត់ផ្តល់ព័ត៌មាន ដើម្បីបម្រើការផ្សព្វ ផ្សាយនិងឃោសនាលទ្ធផលនៃមហាសន្និបាតរបស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - នាថ្ងៃទី ២ ខែមិនា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំសិក្ខាសាលាហ្វឹកហាត់ផ្តល់ព័ត៌មានដើម្បីផ្សព្វផ្សាយនិងឃោសនាលទ្ធផលនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងបំផុសការប្រឡងស្តីពីស្នាដៃផ្សាយសំលេងក្រោមមូលបទ “នាំសេចក្តីសម្រេចចិត្តរបស់បក្សចូលក្នុងជីវភាពរស់នៅ» និងការប្រឡងជ្រើសរើសចម្លើយត្រឹមត្រូវ (QCM) ក្រោមប្រធានបទ " បក្សនៅក្នុងឆាកជីវិតរបស់ខ្ញុំ"។ 
វិទ្យុសម្លេងវៀតណាមរៀបចំការហ្វឹកហាត់ផ្តល់ព័ត៌មាន ដើម្បីបម្រើការផ្សព្វ ផ្សាយនិងឃោសនាលទ្ធផលនៃមហាសន្និបាតរបស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖  VOV)

សិក្ខាសាលា នេះមានគោលបំណងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗរបស់មហាសន្និបាតយ៉ាងឆាប់រហ័ស ដល់កម្មាភិបាល និងអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ លោក Nguyen Duc Ha អ្នករាយការណ៍ជាន់ខ្ពស់ និងជាអតីតប្រធាននាយកដ្ឋាននៃមូលដ្ឋានបក្សចំណុះគណៈចាត់តាំងមជ្ឈិម បានសង្កត់ធ្ងន់ថា៖

«នៅពេលផ្ទៀងស្តាប់និងផ្លាស់ប្តូរយោបល់លើបញ្ហាថ្មីៗ ក៏ដូចជាព្រឹត្តិការន៍ដ៏លេចធ្លោរបស់មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមចំពោះអ្នកយកព័ត៌មាន ដែលធ្វើការឃោសនារបស់វិទ្យុសម្លេងវៀតណាមគឺជាប្រការមានផលប្រយោជន៍ដ៏ល្អណាស់ ។ ការរៀបចំដូចបែបនេះ គឺជាការងារជាក់ស្តែង និងមានអត្ថន័យយ៉ាងខ្លាំងក្នុងការថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំបិទបញ្ចប់មហាសន្និបាត របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong។ ខ្ញុំបានគិតថាការស្វែងយល់តាមបែបនេះ ពិតជាមានអត្ថន័យណាស់ សំរាប់យើង ដើម្បីនាំ   សេចក្តីសំរេចចិត្តរបស់មហាសន្និបាតចូលទៅក្នុងជីវភាពរស់នៅ ព្រមទាំងជាចំណុចដ៏មានអត្ថន័យយ៉ាងជាក់ស្តែងទៀតផង »៕

ប្រតិកម្មទៅវិញ

ផ្សេងៗ