វិទ្យាសាស្ត្រដើម្បីជីវភាព - អនាគតនៃថាមពល បញ្ញាសិប្បនិម្មិតនិងសុខភាពសកល

(VOVWORLD) - មិនត្រឹមតែនិយាយដល់ បញ្ហាជាសកលនានាប៉ុណ្ណោះទេ ប៉ុន្តែបញ្ហាដោយឡែករបស់វៀតណាមក៏ត្រូវបានលើក យកមកពិភាក្សាដោយអ្នកវិទ្យាសាស្ត្រលើពិភពលោកដែលអញ្ជើញចូលរួមកិច្ចសន្ទនាផងដែរ ហើយជាមេរៀន បទពិសោធន៍សម្រាប់វៀតណាមក្នុងដំណើរការដោះស្រាយ បញ្ហាប្រឈម។

នោះគឺជាប្រធានបទនៃកិច្ចសន្ទនា ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៩ ខែមករា នៅទីក្រុងហាណូយ ស្ថិតនៅក្នុងក្របខ័ណ្ឌពានរង្វាន់ VinFuture។
នៅកិច្ចសន្ទនា បណ្ដាអ្នកវិទ្យាសាស្ត្របានពិភាក្សាលើបញ្ហាជាច្រើនដូចជា “អនាគតនៃសុខភាព សកល” “អនាគតនៃបញ្ញាសិប្បនិម្មិត”។ មិនត្រឹមតែនិយាយដល់ បញ្ហាជាសកលនានាប៉ុណ្ណោះទេ ប៉ុន្តែបញ្ហាដោយឡែករបស់វៀតណាមក៏ត្រូវបានលើក យកមកពិភាក្សាដោយអ្នកវិទ្យាសាស្ត្រលើពិភពលោកដែលអញ្ជើញចូលរួមកិច្ចសន្ទនាផងដែរ ហើយជាមេរៀន បទពិសោធន៍សម្រាប់វៀតណាមក្នុងដំណើរការដោះស្រាយ បញ្ហាប្រឈម។ លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Hoang Luong នាយកវិទ្យាស្ថាន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិវៀតណាម-ជប៉ុន ចំណុះសាកលវិទ្យាល័យវិទ្យា សាស្ត្រ-បច្ចេកវិទ្យាហាណូយ បានសង្កត់ធ្ងន់ថា៖
“នេះជាព្រឹត្តិការណ៍ជំនាញដ៏ល្អណាស់។ បណ្ដាអ្នកជំនាញជួរមុខលើពិភពលោក បានផ្លាស់ប្ដូរយោបល់ដោយផ្ទាល់អំពីនិន្នាការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាលើវិស័យថាមពល។ នោះគឺជាការអភិវឌ្ឍបច្ចេកវិទ្យាថាមពលកកើតឡើងវិញសម្រាប់ជំនួសឲ្យ ថាមពលហ្វូស៊ីលជាបណ្ដើរៗ។ ព័ត៌មានទាំងនោះមានអត្ថប្រយោជន៍ណាស់ ជាពិសេសចំពោះអ្នកប្រាជ្ញក្នុងស្រុក អ្នកស្រាវជ្រាវនិងនិស្សិតវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ