|
ធនាគារMoskva របស់រុស្ស៊ី (រូបថតៈRIA Novosti ) |
(VOVworld)-តាមកាសែត Izvestia (ព័ត៌មាន)របស់រុស្ស៊ី ចុះថ្ងៃទី៣០កក្កដាថា រាល់
វិធានការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ទៅលើបណ្តាធនាគាររបស់ រុស្ស៊ី នឹងមិន
ជះឥទ្ធិពលដល់សកម្មភាពធ្វើអាជីវកម្មរបស់ធនាគារទាំងនេះទេ ដោយសារវាមិន
ពឹងផ្អែកទៅលើប្រភពទុនបរទេសឡើយ។ ក្នុងសេច ក្តីអត្ថាធិប្បាយអំពីវិធានការ
ដាក់ទណ្ឌកម្មសំដោទៅលើក្រុមហ៊ុនហោះនានា United Shipbuilding Corp ឧបនា
យករុស្ស៊ីលោក Dmitry Rogozin បានចាត់ទុកថាអំពើនេះ របស់អាមេរិកបានបញ្ជាក់
នូវជោគជ័យរបស់រុស្ស៊ីក្នុងវិស័យឧស្សាហកម្មោយោធា ។
ក្រោយពីអាមេរិកនិងសហភាពអឺរ៉ុប (EU)បានប្រកាសអំពីរាល់វិធានការ ដាក់
ទណ្ឌកម្មថ្មីចំពោះរុស្ស៊ី ស្ថាប័នសុវត្ថិភាពអនាម័យម្ហូបអាហាររបស់រុស្ស៊ី
Rosselkhoznadozor ក៏បានប្រកាសដែរថា អាចហាមនាំចូលសាច់បសុសត្វ ពី
អាមេរិកនិងប្រភេទផ្លែឈើ១ចំនួនពី EU ដោយសារមានសារជាតិពុល៕