វិធានការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ធ្វើឱ្យវិស័យទេសចរណ៍គុយបារងការខាតបង់រាប់ពាន់លានដុល្លារអាមេរិក

(VOVWORLD) - តួលេខនេះត្រូវបានគណនាភាគច្រើនផ្អែកទៅលើផលប៉ះពាល់នៃវិធានការណ៍ដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រឆាំងទីក្រុង La Habana តាំងពីឆ្នាំ ២០១៧ ចំពោះការធ្វើដំណើរ សេវាកម្ម និងភស្តុភារ ជាពិសេសគឺការរឹតបន្តឹងលើការត្រួតពិនិត្យពលរដ្ឋអាមេរិកទៅកាន់គុយបា និងបទបញ្ជាហាមឃាត់ការហោះហើរជាប្រចាំ ក៏ដូចជាការបញ្ជាទិញទំនិញតាមជើងហោះហើរពីអាមេរិកទៅកាន់គុយបា។ 
វិធានការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ធ្វើឱ្យវិស័យទេសចរណ៍គុយបារងការខាតបង់រាប់ពាន់លានដុល្លារអាមេរិក - ảnh 1ភ្ញៀវទេសចរមកទស្សនានៅរដ្ឋធានី La Habana ប្រទេសគុយបា។ (រូបថត៖ AFP / VNA)

គណៈប្រតិភូអង្គការសហប្រជាជាតិប្រចាំនៅទីក្រុង La Habana ប្រទេសគុយបា ទើបតែបានចេញប្រកាសមួយ ដោយមានការប៉ាន់ស្មានថាចាប់ពីខែមេសាឆ្នាំ ២០១៩ ដល់ខែមីនាឆ្នាំ ២០២០ វិធានការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់អាមេរិក ចំពោះប្រទេសគុយបា បានបង្កការខូចខាតទឹកប្រាក់ជាង ១,៨ ពាន់លានដុល្លារអាមេរិកសម្រាប់ទេសចរណ៍គុយបា។

តួលេខនេះត្រូវបានគណនាភាគច្រើនផ្អែកទៅលើផលប៉ះពាល់នៃវិធានការណ៍ដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រឆាំងទីក្រុង La Habana តាំងពីឆ្នាំ ២០១៧ ចំពោះការធ្វើដំណើរ សេវាកម្ម និងភស្តុភារ ជាពិសេសគឺការរឹតបន្តឹងលើការត្រួតពិនិត្យពលរដ្ឋអាមេរិកទៅកាន់គុយបា និងបទបញ្ជាហាមឃាត់ការហោះហើរជាប្រចាំ ក៏ដូចជាការបញ្ជាទិញទំនិញតាមជើងហោះហើរពីអាមេរិកទៅកាន់គុយបា  លើកលែងតែអាកាសយានដ្ឋានអន្តរជាតិ Jose Marti នៅរដ្ឋធានី La Habana៕

ប្រតិកម្មទៅវិញ

ផ្សេងៗ