វិធានការណ៍ដើម្បីបង្ការនិងទប់ស្កាត់ជំងឺ Covid-19 នៅប្រទេសជាច្រើន

(VOVWORLD) - ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី ១០ ខែមេសា រដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន ។
វិធានការណ៍ដើម្បីបង្ការនិងទប់ស្កាត់ជំងឺ Covid-19 នៅប្រទេសជាច្រើន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅត្រួតពិនិត្យយានយន្តចល័តធ្វើតេស្តជំងឺ Covid-19 នៃវិទ្យាស្ថានវេជ្ជសាស្ត្រយោធា។ (រូបថត៖ TXXVN)

សម័យប្រជុំនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាលោកហេងសំរិន រួមទាំងមានការចូលរួមរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា និងអង្គប្រជុំចំនួន ១១៥ នាក់ទៀតផង។ សេចក្តីព្រាងច្បាប់នេះមាន មាត្រាចំនួន ១២ ដែលក្នុងនោះមានមាត្រា ៣ ដែលបានលើកច្បាស់ថាអាចប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន នៅពេលដែលប្រជាជនប្រឈមនឹងគ្រោះថ្នាក់ដូចជាការឈ្លានពានពីប្រទេសក្រៅការព្រួយបារម្ភអំពីសុខភាព សហគម ន៍ដោយជំងឺរាតត្បាតក៏ដូចជាស្ថានភាពវឹកវរដ៏ធ្ងន់ធ្ងរដែលប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់សាធារ ណៈជាតិជាដើម។សេចក្តីព្រាងច្បាប់នេះក៏ត្រូវរង់ចាំព្រឹទ្ធសភាកម្ពុជាផ្តល់សច្ចាប័នមុនពេលដាក់ជូនទៅព្រះមហាក្សត្រកម្ពុចាផងដែរ។

ទន្ទឹមនឹងនេះនាថ្ងៃទី ៩ ខែមេសា នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban ក៏បានប្រកាសការសម្រេចពន្យារពេលដោយគ្មានកំណត់សម្រាប់ការបិទទូទាំងប្រទេស ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុស SARS-CoV-2 ព្រមទាំងទាមទារឱ្យប្រជាជនគោរពតាមការអនុសាសន៍របស់រដ្ឋាភិបាល សូម្បីតែនៅក្នុងថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ