វិធានការណ៍បង្ការ ប្រយុទ្ធប្រឆាំង Covid-19 នៅប្រទេសនានា
(VOVWORLD) - ចាប់តាំងពីថ្ងៃទី ១៧ ខែមេសារដ្ឋធានី Sofia របស់ប៊ុលហ្គារីនឹងត្រូវបានបិទផ្លូវ សំដៅកាត់បន្ថយការឆ្លងរាលដាល ជំងឺឆ្លង Covid-19 ដែលកំពុងឆ្លងរាលដាលយ៉ាងគំហុកក្នុងរយៈពេលពីរថ្ងៃកន្លងទៅ។
ប្រជាជននិងភ្ញៀវទេសចរពាក់ម៉ាស់ដើម្បីការពារការឆ្លង Covid-19 នៅទីក្រុងប៉ារីស ប្រទេសបារាំង (រូបថតៈ AFP / TTXVN) |
ទីក្រុង Wuhan ខេត្ត Hubei ភាគកណ្តាលប្រទេសចិន នាថ្ងៃទី ១៧ ខែមេសា បានធ្វើការកែប្រែទិន្នន័យរបស់អ្នកជំងឺដែលត្រូវបានកំណត់ថា ឆ្លង Covid-19 ក៏ដូចជាចំនួនអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។ ករណីឆ្លងជំងឺសរុបនៅ ទីក្រុង Wuhan គិតត្រឹមថ្ងៃទី ១៦ ខែមេសាត្រូវបានកែប្រែបង្កើន ៣២៥ ករណី ពោលគឺកើនឡើងដល់ ៥០.៣៣៣ នាក់ ហើយចំនួនអ្នកស្លាប់បានកើន ១ ២៩០ នាក់ ឡើងដល់ ៣.៨៦៩ នាក់។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ចាប់តាំងពីថ្ងៃទី ១៧ ខែមេសារដ្ឋធានី Sofia របស់ប៊ុលហ្គារីនឹងត្រូវបានបិទផ្លូវ សំដៅកាត់បន្ថយការឆ្លងរាលដាល ជំងឺឆ្លង Covid-19 ដែលកំពុងឆ្លងរាលដាលយ៉ាងគំហុកក្នុងរយៈពេលពីរថ្ងៃកន្លងទៅ។
នាថ្ងៃដដែល រដ្ឋសភារូម៉ានីបានអនុម័តលើការពន្យារពេលនៃ “ ស្ថានភាពគ្រោះអាសន្ន” រយៈពេល ៣០ ថ្ងៃទៀត ពោលគឺដល់ថ្ងៃទី ១៤ ខែឧសភា។ ក្រឹត្យនេះត្រូវបានអនុម័តបន្ទាប់ពីសម័យប្រជុំសភាចំនួនពីរដងដើម្បីពិភាក្សាអំពី ក្រឹត្យ ដែលត្រូវបានប្រធានាធិបតីលោក Klaus Iohannis ចេញផ្សាយផងដែរ៕