វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅតាមប្រទេសនានា
(VOVWORLD) - នៅទ្វីបអឺរ៉ុប ក្រិចបានចាប់ផ្តើមធ្វើការផាកពិន័យជាច្រើនលើកចំពោះប្រពលរដ្ឋដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ដែលមិនចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ គោលដៅនៃបទប្បញ្ញត្តិថ្មីគឺដើម្បីព្យាយាមបង្កើនភាពស៊ាំចំពោះក្រុមមុខសញ្ញាងាយរងគ្រោះបំផុត។
សកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ (រូបថត៖ VNA) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ថ្ងៃតី ២០ មករា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបប្រមាណ ៣៤០ លាននាក់ និងមានករណីស្លាប់ជាង ៥,៥៨ នាក់សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឹរាតត្បាតកូវិដ នៅលើពិភពលោក ដោយមានករណីឆ្លងជំងឺប្រមាណ ៦៧ លាននាក់ និងករណីស្លាប់ជាង ៨៨០ នាក់។
នៅទ្វីបអឺរ៉ុប ក្រិចបានចាប់ផ្តើមធ្វើការផាកពិន័យជាច្រើនលើកចំពោះប្រពលរដ្ឋដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ដែលមិនចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ គោលដៅនៃបទប្បញ្ញត្តិថ្មីគឺដើម្បីព្យាយាមបង្កើនភាពស៊ាំចំពោះក្រុមមុខសញ្ញាងាយរងគ្រោះបំផុត។
នៅអាស៊ី ស្ថាប័នគ្រប់គ្រងអាកាសចរណ៍ស៊ីវិលឥណ្ឌា (DGCA) បានពន្យាពេលបទហាមប្រាមចំពោះជើងហោះហើរពាណិជ្ជកម្ម ដល់ដំណាច់ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០២២ ក្នុងបរិបទ ដែលប្រទេសនេះកំពុងទទួលរងរលកទី ៣ នៃជំងឺកូវីដ ១៩ ដោយសារវីរុសបំប្លែងខ្លួន Omicron ផងដែរ៕