វិនិយោគិនបរទេសចាត់ទុកវៀតណាមជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ការវិនិយោគរយៈពេលវែង

(VOVWORLD) - សូមគូសបញ្ជាក់ថា ទុនវិនិយោគបរទេសដែលប្រតិបត្តិនៅវៀត ណាមក្នុងរយៈពេល ៨ ខែកន្លងមកនេះគឺឈានដល់ ១២,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

យោងតាមរបាយការណ៍ថ្មីៗនេះរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) បានឲ្យដឹងថា នៅពេលបានស្ទង់មតិអំពីការវិយោគនៅវៀតណាម វិនិយោគិននិងធុរកិច្ចអឺរ៉ុបជាង ៤៥%  សុទ្ធតែបានវាយតម្លៃថា ពេញចិត្ត ឬពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិន និងការរក្សាទុនវិនិយោគបរទេស (FDI) របស់វៀតណាម។ ជាពិសេសចំនួន ៧៦% ដែលសង្ឃឹម នឹងបង្កើនទុន FDI ចូលវៀតណាមមុនដំណាច់ត្រីមាសទីបី។ លោក Marko Walde - ប្រធានតំណាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់ប្រចាំនៅវៀតណាមបានឲ្យដឹងថា៖

“អង្គភាពអាជីវកម្មអាល្លឺម៉ង់ជាច្រើនចង់ពង្រីកការវិនិយោគនៅអាស៊ី។ ក្រុមហ៊ុនភាគច្រើនកំពុងស្វែងរកឱកាសនៅក្នុងទីផ្សារអាស៊ីផ្សេងទៀត ហើយវៀតណាមគឺជាគោលដៅទាក់ទាញសម្រាប់គម្រោងវិនិយោគរយៈពេលវែង”។

សូមគូសបញ្ជាក់ថា ទុនវិនិយោគបរទេសដែលប្រតិបត្តិនៅវៀតណាមក្នុងរយៈពេល ៨ ខែកន្លងមកនេះគឺឈានដល់ ១២,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាចំនួនកំណត់ត្រា បើធៀបនឹងមុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩។ យោងតាមធនាគារវិនិយោគ Maybank កំណើននៃលំហូរ FDI ចូលមកវៀតណាមគឺខ្ពស់ជាងប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើន។ លោក Brian Lee Shun Rong អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅធនាគារវិនិយោគ Maybank បានវាយតម្លៃថា វៀតណាមបានអនុវត្តន៍បច្ចេវិទ្យានីយកម្មយ៉ាងឆាប់រហ័ស និង "ក្លាយជាតារាដែលកំពុងរះឡើងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក"។ វៀតណាមមានបរិយាកាសធុរកិច្ចអំណោយផល ស្ថិរភាពនយោបាយ ស្ថិរភាពក្នុងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ