វិនិយោគិនបរទេសជាង ១៥០ នាក់ស្វែងរកឱកាសវិនិយោគនៅវៀតណាម
(VOVWORLD) - វិនិយោគិនទាំងនេះតំណាងឱ្យ សម្ព័ន្ធក្រុមហ៊ុន និងមូលនិធិវិនិយោគដែលកំពុងគ្រប់គ្រងដើមទុនប្រហែល ១ ទ្រីលាន ដុល្លារអាមេរិក។
វិនិយោគិនអន្តរជាតិជាង ១៥០ នាក់បានចូលរួមសន្និសីទវិនិយោគិនឆ្នាំ ២០២៣ ដែលរៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុន VinaCapital។
|
វិនិយោគិនអន្តរជាតិជាង ១៥០ នាក់បានចូលរួមសន្និសីទវិនិយោគិនឆ្នាំ ២០២៣ ដែលរៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុន VinaCapital កាលពីថ្ងៃទី ៣ ខែតុលា នៅ ទីក្រុងហូជីមិញ។ នេះគឺជាចំនួនវិនិយោគិនច្រើនជាងគេដែលបានចូលរួមចាប់តាំងពី សន្និសីទវិនិយោគិនដំបូងរបស់ VinaCapital ក្នុងឆ្នាំ ២០០៥។ ក្នុងចំណោមវិនិយោគិន ជាង ១៥០ នាក់ដែលចូលរួមក្នុងសន្និសីទនោះ ច្រើនបំផុតគឺវិនិយោគិនមកពីតំបន់ អាស៊ីភាគខាងជើង ដូចជាកូរ៉េខាងត្បូង និងជប៉ុន។ វិនិយោគិនទាំងនេះតំណាងឱ្យ សម្ព័ន្ធក្រុមហ៊ុន និងមូលនិធិវិនិយោគដែលកំពុងគ្រប់គ្រងដើមទុនប្រហែល ១ ទ្រីលាន ដុល្លារអាមេរិក។
យោងតាមលោក Don Lam អគ្គនាយក និងជាស្ថាបនិករបស់ VinaCapital ការស្ទង់មតិបឋម
បច្ចុប្បន្នបានបង្ហាញឲ្យឃើញថា វិនិយោគិនបរទេសមានការចាប់ អារម្មណ៍ពិសេសចំពោះការផ្លាស់ប្តូរបៃតង និងសក្តានុពលនៃវិស័យប្រើប្រាស់នៅ វៀតណាម ជាពិសេសឧស្សាហកម្មវត្ថុពាក់កណ្ដាលចំឡង និងបន្ទះឈីប។ នេះនឹង ជាឱកាសដើម្បីវៀតណាមទាក់ទាញបន្ថែមទៀតនូវលំហូរទុនក្នុងរយៈពេលមធ្យម និងរយៈពេលវែង៕