វិនិយោគិនបរទេសបញ្ជាក់ជំនឿរបស់ខ្លួនលើសក្ដានុពលរបស់វៀតណាមសម្រាប់ការងើបឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ច
(VOVWORLD) - ទន្ទឹមនឹងនេះ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោករអាក់រអួល សកម្មភាពពាណិជ្ជកម្មបរទេសរបស់វៀតណាមក៏ចាប់ផ្តើមថយចុះដែរ។
យោងតាមរបាយការណ៍កំណើនសេដ្ឋកិច្ចនៅត្រីមាសទី ៣ នៃឆ្នាំនេះរបស់ធនាគារ United Oversea bank ដែលជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសសិង្ហបុរី នៅត្រីមាសទី ៣ នេះ កំណើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាមកំពុងធ្លាក់ចុះយឺតយ៉ាវគួរឲ្យកត់សម្គាល់ ដែលសម្រេចបានត្រឹមតែ ១,៥% ទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយភាគច្រើនដោយសារ តែវិធានការរឹតត្បិតដែលបានអនុវត្តទូទាំងប្រទេសដើម្បីគ្រប់គ្រងរលកទី ៤ នៃជំងឺរាតត្បាត កូវីដ ១៩។ ទន្ទឹមនឹងនេះ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោករអាក់រអួល សកម្មភាពពាណិជ្ជកម្មបរទេសរបស់វៀតណាមក៏ចាប់ផ្តើមថយចុះដែរ។ ថ្វីត្បិតដូច្នេះក៏ដោយ ចំណុចលេចធ្លោនៅក្នុងវិស័យសេដ្ឋកិច្ចគឺថា ដោយមិនអើពើដល់រយៈពេលដែលពេញមួយឆ្នាំជួបការលំបាក ប៉ុន្តែលំហូរចូលវិនិយោគផ្ទាល់ពីបរទេសនៅតែកើនឡើងដល់ជាង ២២ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រការនេះបញ្ជាក់ពីជំនឿជឿជាក់របស់វិនិយោគិនចំពោះសក្តានុពលរបស់វៀតណាមសម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។
របាយការណ៍នេះក៏ព្យាករណ៍ផងដែរថា នាពេលអនាគតដ៏ខ្លី នៅពេលដែលស្ថានភាពជំងឺមានភាពប្រសើរឡើងជាវិជ្ជមាន រួមជាមួយការបង្កើនល្បឿនចាក់វ៉ាក់សាំង សេដ្ឋកិច្ចវៀតណាមអាចនឹងកើនឡើងដល់ ៧% នៅត្រីមាសទី ៤ ហើយនឹងចាប់ផ្តើមវិលត្រឡប់មករកអត្រាកំណើនធម្មតាប្រហែល ៧.៥% នៅឆ្នាំក្រោយ។ លោក Harry Loh អគ្គនាយកធនាគារ United Oversea Bank បានសង្កត់ធ្ងន់ថា ដោយមានការជឿជាក់និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលនិងប្រជាជនក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត កំណើនសេដ្ឋកិច្ចធ្លាក់ចុះនេះគ្រាន់តែជា ផលប៉ះពាល់បណ្តោះអាសន្នប៉ុណ្ណោះ ហើយសេដ្ឋកិច្ចវៀតណាមនឹងងើបឡើងយ៉ាងខ្លាំងក្លាជាពុំខាន៕