វិនិយោគិនបរទេសវាយតម្លៃខ្ពស់ចំពោះផែនការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម

(VOVWORLD) - យោងតាមអត្ថបទនេះថា ការដែលវៀតណាមសន្យាបោះទុនចំនួន១១៩ ពាន់លានដុល្លាអាមេរិកចូលហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល៤ឆ្នាំខាងមុខ និងបង្កើនការចូលរួមវិភាគទានរបស់តំបន់ឯកជនពី៤២%ឡើងដល់ទៅ៥៥%នៃ GDP នៅឆ្នាំ២០២៥នោះ បានទាក់ទាញវិនិយោគិនបរទេសយ៉ាងពិតប្រាកដ ហើយបង្កើត ឡើងសញ្ញាវិជ្ជមានចំពោះទីផ្សារហិរញ្ញវត្ថុ។

វិនិយោគិនបរទេសវាយតម្លៃខ្ពស់ចំពោះផែនការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម - ảnh 1វិនិយោគិនបរទេសវាយតម្លៃខ្ពស់ចំពោះផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសក្ដានុពលផ្នែកអចលនទ្រព្យរបស់វៀតណាម។ (រូបថត៖ TTXVN)
គេហទំព័ររបស់សម្ព័ន្ធក្រុមហ៊ុន Dow Jones & Company (អាមេរិក) នាពេលថ្មីៗ នេះ បានបង្ហោះបទវិភាគដែលវាយតម្លៃខ្ពស់ចំពោះឥទ្ធិពលវិជ្ជមាននៃយុទ្ធសាស្ត្រ អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរបស់ វៀតណាមដល់ទីផ្សារហិរញ្ញវត្ថុ។
យោងតាមអត្ថបទនេះថា ការដែលវៀតណាមសន្យាបោះទុនចំនួន១១៩ ពាន់លានដុល្លាអាមេរិកចូលហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល៤ឆ្នាំខាងមុខ និងបង្កើនការចូលរួមវិភាគទានរបស់តំបន់ឯកជន ពី៤២%ឡើងដល់ទៅ៥៥%នៃ GDP នៅឆ្នាំ២០២៥នោះ បានទាក់ទាញវិនិយោគិនបរទេសយ៉ាងពិតប្រាកដ ហើយបង្កើត ឡើងសញ្ញាវិជ្ជមានចំពោះទីផ្សារហិរញ្ញវត្ថុ។
ក្រៅពីនោះ វិនិយោគិនបរទេសក៏បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលនៃទីផ្សារ អចលនទ្រព្យនៅ វៀតណាមផងដែរ។ បើតាមលោក Nick Niziolek អ្នកដឹកនាំយុទ្ធ សាស្ត្រជាសកលរបស់ក្រុមហ៊ុន Calamos Investments ចាត់ទុកថា ចំនួនគ្រួសារថ្មីនៅ វៀតណាមកំពុងកើនឡើងក្នុងចន្លោះពី៨ម៉ឺនដល់៩ម៉ឺនគ្រួសារក្នុងមួយឆ្នាំ ខណៈដែល ប្រភពផ្គត់ផ្គង់ស្ថិតនៅក្នុងចន្លោះតែ៦ម៉ឺនដល់៧ម៉ឺនប៉ុណ្ណោះ។ ហេតុដូច្នេះ នេះជា ឱកាសសម្រាប់វិនិយោគិនផ្នែកអចលនទ្រព្យ។
អត្ថបទសរសេរខាងលើចាត់ទុកថា ដោយមានសញ្ញាវិជ្ជមាននានាក្នុងពេលកន្លង មក វិនិយោគិនអាមេរិកពិតជាមានហេតុផលដើម្បីវិលត្រឡប់មកវៀតណាមវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ