វិបត្តិការទូតតំបន់ឈូងសមុទ្រពែក្ស៖ UAE តវ៉ាកាតាទៅ WTO

(VOVWORLD) -នាថ្ងៃទី ២៩ ខែមករា អេមីរ៉ាតអារ៉ាប់រួម (UAE) បានដាក់ពាក្យបណ្ដឹងតវ៉ាទៅ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្រោយពីកាតាបានចេញបទហាមប្រាមលើទំនិញនាំចូលដែលមានប្រភពពី UAE ហើយធ្វើឲ្យទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនៅតំបន់ឈូងសមុទ្រពែក្ស នេះកើតតានតឹងថែមទៀត។
វិបត្តិការទូតតំបន់ឈូងសមុទ្រពែក្ស៖ UAE តវ៉ាកាតាទៅ WTO - ảnh 1 ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស។ (រូបថត: THX / TTXVN)

ជាក់ស្ដែង UAE បានចោទប្រកាន់កាតា "រំលោភទាំងកំរោល" លើបទបញ្ញត្តិ និងច្បាប់របស់ WTO ក្រោយពី  Doha បានតវ៉ាទៅ WTO សំដៅប្រឆាំងជំទាស់រាល់សកម្មភាពធ្វើពហិការពាណិជ្ជកម្មរបស់ UAE អារ៉ាប៊ីសាអូឌីត បារ៉ែននិងអេហ្ស៊ីបកាលពីខែមិថុនា ឆ្នាំ២០១៧។

កាលពីខែឧសភា ឆ្នាំ ២០១៨ អាជ្ញាធរកាតាបានទាមទារឱ្យហាងលក់ដូរនានានៅប្រទេសនេះ លុបចោលមុខទំនិញដែលមានប្រភពពីប្រទេសចំនួន ៤ ខាងលើ។ លើសពីនេះទៀតកាតាក៏មានគោលការណ៍រាំងខ្ទប់មុខទំនិញនាំចូលពីបណ្ដាប្រទេសពោលខាងលើតាមរយៈប្រទេសទីបីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ