វិបត្តិនយោបាយនៅអេហ្ស៊ីបអាចនាំទៅដល់ការផ្តួលរំលំរបស់រដ្ឋនៃប្រទេសនេះ

(VOVworld) – នាថ្ងៃទី ២៩ មករា រដ្ឋមន្ត្រីការពារជាតិអេហ្ស៊ីប ឧត្តមសេនីយ៍ Abdel
Fattah al-Sissi បានព្រមានថា៖ វិបត្តិនយោបាយនៅប្រទេសនេះអាចនាំ ទៅដល់
ការផ្តួលរំលំរបស់រដ្ឋ ក្នុងកាលៈទេសៈ មនុស្សរាប់ពាន់នាក់ប្រឆាំងជំទាស់បម្រាម
គោចរណ៍និងមនុស្សចំនួន ៥២ នាក់ត្រូវស្លាប់ ក្នុងបណ្ដាអំពើហឹក្សា ដែលបានកើត
មានឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។​ ថ្លែងមតិលើ គេហទំព័រ​បុគ្គល Facebook
របស់ខ្លួន រដ្ឋមន្ត្រីការពារជាតិ Abdel Fattah al-Sissi បានសសង្កត់ធ្ងន់ថា៖ “រាល់បញ្ហាន
យោបាយ សេដ្ឋកិច្ច សង្គម​ និងសន្តិសុខ ដែលអេហ្ស៊ីបកំពុងប្រឈមមុខអាចគំរាមកំហែង
ដល់សន្តិសុខនិងស្ថិរភាពរនៃប្រទេសនេះ”។ លោក Abdel Fattah al-Sissi ក៏បានសន្យា
ការពារហេដ្ឋារចនាសម្ព័ន្ធ សំខាន់របស់អេហ្ស៊ីប ក្នុងនោះមានកាណាល់ Suez ផងដែរ៕

វិបត្តិនយោបាយនៅអេហ្ស៊ីបអាចនាំទៅដល់ការផ្តួលរំលំរបស់រដ្ឋនៃប្រទេសនេះ - ảnh 1
មនុស្សរាប់ពាន់នាក់ប្រឆាំងជំ ទាស់បម្រាមគោចរណ៍និងមនុស្សចំនួន ៥២ នាក់ត្រូវស្លាប់ ក្នុងបណ្ដាអំពើហឹក្សា ដែលបានកើតមានឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ