វិបត្តិនៅហៃទី៖ ប៉ូលីសវាយប្រហារទៅលើទីជម្រកនៃ​ក្រុម​ឧក្រិដ្ឋជន

(VOVWORLD) - កាលពីថ្ងៃទី១៦ ខែមីនា កងកម្លាំងប៉ូលិសជាតិហៃទីបានប្រកាសថា គេបានវាយប្រហារលើទីជម្រករបស់ក្រុមឧក្រិដ្ឋជនដ៏គ្រោះថ្នាក់បំផុតក្នុងប្រទេសនេះ ដោយកំទេចមុខសញ្ញាមួយចំនួន និងរឹបអូសអាវុធជាច្រើន។

យោងតាមអ្នកសម្របសម្រួលនៃសហភាពប៉ូលីសជាតិហៃទី (Synapoha) លោក Lionel Lazarre បានឲ្យដឹងថា ប៉ូលីសកំពុងព្យាយាមអនុវត្តយុទ្ធសាស្រ្តថ្មីដើម្បីស្ដារការគ្រប់គ្រងឡើងវិញនៅក្នុងតំបន់មួយចំនួន តាមនោះ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនក្នុងការធ្វើដំណើរដោយសេរី។

វិបត្តិនៅហៃទី៖ ប៉ូលីសវាយប្រហារទៅលើទីជម្រកនៃ​ក្រុម​ឧក្រិដ្ឋជន - ảnh 1ប៉ូលិសហៃទីពង្រឹងសន្តិសុខនៅរដ្ឋធានី Port-au-Prince នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ រូបថត៖ AFP/TTXVN

ប៉ូលីសក៏កំពុងខិតខំដណ្ដើមយកវិញនូវការគ្រប់គ្រងកំពង់ផែសំខាន់នៃរដ្ឋធានី ក្នុងបរិបទដែលក្រុមឧក្រិដ្ឋជននានាកំំពុងលួចកុងតឺន័រមួយចំនួន។ ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធបច្ចុប្បន្នបានទន្ទ្រានកាន់កាប់ប្រហែល ៨០% នៃរដ្ឋធានីរបស់ប្រទេសហៃទី។ រដ្ឋាភិបាលហៃទីបានពន្យាពេលស្ថានភាពអាសន្ននៅតំបន់រដ្ឋធានី Port-au-Prince រយៈពេលមួយខែទៀត ចាប់ពីថ្ងៃទី ៧ ខែមីនា ដោយសារតែអំពើហិង្សាកើនឡើង។

ស្ថានភាពនៅក្នុងប្រទេសហៃទីកាន់តែអាក្រក់ទៅៗ បន្ទាប់ពីក្រុមឧក្រិដ្ឋជនបានវាយប្រហារទៅលើពន្ធនាគារជាតិកាលពីថ្ងៃទី ៣ ខែមីនា និងបានដោះលែងអ្នកទោសជិត ៣.៦០០នាក់។ ចំនួនអ្នកទោសដែលរត់គេចខ្លួនក្នុងប្រទេសហៃទីរហូតមកដល់ពេលនេះ បានឡើងដល់ប្រមាណ ៤.៥០០នាក់។ អំពើហឹង្សាតាមដងផ្លូវបានកើនឡើង បណ្តាលឲ្យប្រជាជនពិបាកធ្វើដំណើរ និងមិនអាចទទួលបាននសេវាសាធារណៈសំខាន់ៗ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ