វិបត្តិសេដ្ឋកិច្ច-ឱកាស លើកកំពស់សមត្ថភាពប្រកួតប្រជែងសំរាប់អង្គភាពអាជីវកម្ម
(VOV)_នាព្រឹកថ្ងៃទី ៩ តុលា សម្ព័ន្ធសមាគមអង្គផាពអាជិវកម្ម ទីក្រុងហូជីមិញ
បានរួមសហការជាមួយ អង្គការមួយចំនួន រៀបចំសិក្ខាសាលាស្ដីពី៖ វិបត្តិសេដ្ឋកិច្ច-ឱកាស លើកកំពស់សមត្ថភាពប្រកួតប្រជែងសំរាប់អង្គភាពអាជីវកម្ម។ សិក្ខាសាលា លើកនេះ គឺសំដៅវិភាគរាល់កត្តាដែលជះឥទ្ធិពលដល់សកម្មភាពរបស់អង្គភាពអាជីវ កម្ម នាបច្ចុប្បន្ន និងទិសដៅដោះស្រាយរាល់ការលំបាក ជំពាក់ជំពិន ដើម្បីស្ថិរភាព ផលិតកម្ម អាជីវកម្ម។ តាមអ្នកជំនាញការសេដ្ឋកិច្ចនានា ថា៖ក្នុងសភាពការណ៍ វិបត្តិ
នាបច្ចុប្បន្ន អង្គភាពអាជីវកម្មនានា ជួបការលំបាកជាច្រើន ប៉ុន្តែ អង្គភាពអាជីវកម្ម
ណាឆ្លងកាត់បាន គឺមានឱកាសអភិវឌ្ឍន៍ច្រើនណាស់។លោក Pham Ngoc Hung
នាយករង សម្ព័ន្ធសមាគមអង្គភាពអាជីវកម្មទីក្រុងហូជីមិញ បានអោយដឹងថា៖
“ ក្នុងដំណាក់កាលវិបត្តិនាបច្ចុប្បន្ននេះ យើងត្រូវកំណត់ទិសដៅ សមរាប់អង្គ
ភាពអាជីវកម្ម ស្វែងរកផ្លូវសំរាប់ខ្លួន។ សិក្ខាសាលាលើកនេះ ក៏មានគោលបំណងថា៖ស្វែងរកឡើងវិញ ឱកាសទាំងឡាយ។ ពីព្រោះ វិបត្តិជាគ្រោះអាសន្តផង និងក៏គឺជា
ឱកាសផង។ ដូច្នេះ ការស្វែងរកបណ្ដាកត្តាឱកាស ក្នុងវិបត្តិ ដើម្បិកសាងយុទ្ធសាស្ត្រ អោយក្រុមហ៊ុននានាជាប្រការសំខាន់ណាស់។”
|
វិបត្តិសេដ្ឋកិច្ច-ឱកាស លើកកំពស់សមត្ថភាពប្រកួតប្រជែងសំរាប់អង្គភាពអាជីវកម្ម(internet) |