វប្បធម៌ Oc Eo (អូរកែវ) ក្នុងបរិបទនៃវប្បធម៌អាស៊ី

(VOVWORLD) - នាថ្ងៃទី ១៧ វិច្ឆិកា នៅទីក្រុង An Giang បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត An Giang បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ “វប្បធម៌ Oc Eo (អូរកែវ) ក្នុងបរិបទនៃវប្បធម៌អាស៊ី”។

នេះជាសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី១ ស្តីពីវប្បធម៌ Oc Eo (អូរកែវ) ដែលបានប្រារព្ធឡើងនៅប្រទេសវៀតណាម ដើម្បីសង្ខេប និងវាយតម្លៃលទ្ធផល និងសមិទ្ធិផលវិទ្យាសាស្ត្រទូទៅនៃគម្រោង “ស្រាវជ្រាវលើរមណីយដ្ឋានបុរាណវត្ថុ Oc Eo - Ba The, Nen Chua” ឆ្ពោះទៅរកការយល់ដឹងកាន់តែស៊ីជម្រៅ និងទូលំទូលាយអំពីវប្បធម៌ អូរកែវ; ផ្តល់ទិន្នន័យវិទ្យាសាស្ត្របន្ថែមទៀតទាក់ទងនឹងបេតិកភណ្ឌវប្បធម៌អូរកែវ...។

វប្បធម៌ Oc Eo (អូរកែវ) ក្នុងបរិបទនៃវប្បធម៌អាស៊ី - ảnh 1សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ “វប្បធម៌ Oc Eo (អូរកែវ) ក្នុងបរិបទនៃវប្បធម៌អាស៊ី”។ រូបថត៖ Van Anh/VOV

លោកបណ្ឌិត Phan Chi Hieu ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានឲ្យដឹងថា៖ “លទ្ធផលនៃសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកដំបូងស្តីពីវប្បធម៌អូរកែវ ដែលប្រារព្ធឡើងក្នុងថ្ងៃនេះ មានអត្ថន័យសំខាន់ៗជាច្រើន; សង្ខេប និងវាយតម្លៃសមិទ្ធិផលវិទ្យាសាស្ត្រទាំងមូលនៃគម្រោង។ ក្នុងចំណោមនោះ មានសមិទ្ធិផលស្រាវជ្រាវវិទ្យាសាស្ត្រថ្មីៗ។ សិក្ខាសាលានេះក៏មានគោលបំណងសម្រាប់ការយល់ដឹងថ្មី ស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀតអំពីវប្បធម៌អូរកែវ; ផ្តល់ទិន្នន័យវិទ្យាសាស្ត្របន្ថែមទៀតទាក់ទងនឹងបេតិកភណ្ឌវប្បធម៌អូរកែវក្នុងបរិបទនៃវប្បធម៌អាស៊ី។ ចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព និងផ្តល់នូវមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ការធ្វើផែនការ ការអភិរក្ស និងការលើកកម្ពស់តម្លៃ ក៏ដូចជាសម្រាប់ការរៀបចំឯកសារដើម្បីតែងតាំងសម្រាប់អង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់តំបន់រមណីដ្ឋាន Oc Eo-Ba The ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក”។

វប្បធម៌ Oc Eo (អូរកែវ) ក្នុងបរិបទនៃវប្បធម៌អាស៊ី - ảnh 2សិក្ខាសាលានេះបានទាក់ទាញសាស្រ្តាចារ្យ វេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្រល្បីៗជាច្រើនទាំងក្នុងស្រុក និងក្រៅប្រទេស។ រូបថត៖ Van Anh/VOV

សូមគូសបញ្ជាក់ថា វប្បធម៌ Oc Eo (អូរកែវ) គឺជាវប្បធម៌បុរាណមួយដែលបានបង្កើតឡើង និងអភិវឌ្ឍន៍នៅភាគខាងត្បូងប្រទេសវៀតណាម ចាប់ពីសតវត្សទី ១ ដល់ទី ៧នៃគ.ស។ នេះជាវប្បធម៌ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រវៀតណាម ផ្សារភ្ជាប់ជាមួយប្រទេស និងប្រជាជននៅតំបន់ដីសណ្ដទន្លេមេគង្គក្រោម និងទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍បុរាណ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ