វប្បធម៌សហគ្រាសជាព្រលឹងនៃពាណិជ្ជសញ្ញា
(VOVWORLD) - វេទិកា៖” វប្បធម៌សហគ្រាស-គ្រឹះដ្ឋានអភិវឌ្ឍន៍និរន្តរភាព” បានប្រារព្វឡើងនារសៀលថ្ងៃទី១៥តុលានៅទីក្រុងហូជីមិញ ដោយមានតំណាងសហគ្រាសជាង៥០០ និងវាគ្មិនជាតិនិងអន្តរជាតិមកជួបប្រាស្រ័យចែករំលែកបទពិសោធន៍ក្នុងដំណើរការកសាងវប្បធម៌សហគ្រាស។ ខ្លឹមសារនេះវេទិកានេះបានប្រមូលផ្តុំទៅលើ៖
ឧបនាយករដ្ឋមន្ត្រី លោកTruong Hoa Binh |
វេទិកា៖” វប្បធម៌សហគ្រាស-គ្រឹះដ្ឋានអភិវឌ្ឍន៍និរន្តរភាព” បានប្រារព្វឡើងនារសៀលថ្ងៃទី១៥ តុ លានៅទីក្រុងហូជីមិញ ដោយមានតំណាងសហគ្រាសជាង៥០០ និងវាគ្មិនជាតិនិងអន្តរជាតិមក ជួបប្រាស្រ័យចែករំលែកបទពិសោធន៍ក្នុងដំណើរការកសាងវប្បធម៌សហគ្រាស។ ខ្លឹមសារនេះវេទិកានេះបានប្រមូលផ្តុំទៅលើ៖ ការកសាងវប្បធម៌សហគ្រាស៤,០ បណ្ដារបៀបកសាងវប្បធម៌សហគ្រាស និងវប្បធម៌សហគ្រាសជះឥទ្ធិពលដល់កក្តាណាមួយ ក្នុងការបញ្ជាណែនាំសហគ្រាស …លៗ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោកTruong Hoa Binh បានសង្កត់ធ្ងន់ថា៖ វប្បធម៌សហគ្រាសជាកក្តាសំខាន់ដើម្បីបង្កើតឡើងព្រលឹងពាណិជ្ជសញ្ញា និងបង្ហាញនូវភាពខុសប្លែក ក្នុងតំលៃនៃសហគ្រាស។ លោកក៏បានស្នើអោយសហគ្រាសត្រូវខំប្រឹងប្រែងកសាងវប្បធម៌សហគ្រាស-កក្តាសំខាន់ដើម្បីសម្រេច ជោគជ័យរបស់សហគ្រាសនៅលើឆាកអន្តរជាតិ៕