វិមានក្រឹមឡាំងប្រកាសរបៀបវារៈនៃជំនួបកំពូល រុស្ស៊ី - ស.ប.ប.ក
(VOVWORLD) -ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un បានផ្ញើសារលិខិតទៅកាន់ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយសន្យាថាខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគី។
នៅក្នុងជំនួបកំពូល ដែលគ្រោងនឹងប្រព្រឹត្តិទៅនាចុងខែមេសានេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un នឹងពិភាក្សាអំពីរាល់ទំនាក់ទំនងទ្វេភាគី បញ្ហាលុបបំបាត់នុយក្លេអ៊ែរលើ ឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
នាថ្ងៃទី ១៩ ខែមេសា ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានអះអាងថា ក្រុងម៉ូស្គូនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញដំណើរការលុបបំបាត់នុយគ្លេអ៊ែរលើឧបទ្វីបកូរ៉េ។ វិមានក្រឹមឡាំងមិនបានបង្ហើបព័ត៌មានអំពីពេលវេលានិងទីកន្លែង ដែលប្រព្រឹត្តិទៅជំនួបពោលខាងលើឡើយ ដោយសារមូលហេតុសន្តិសុខ។ ទោះជាយ៉ាងណាក៏ដោយ លោកបានអះអាងថា ជំនួបនេះ នឹងប្រព្រឹត្តិទៅនៅប្រទេសរុស្ស៊ី។
នៅថ្ងៃដដែលភ្នាក់ងារព័ត៌មាន ស.ប.ប.ក (KCNA) បានជូនព័ត៌មានថាថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un បានផ្ញើសារលិខិតទៅកាន់ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយសន្យាថាខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគីផងដែរ៕