វិមានក្រឹមឡាំងវាយតម្លៃតួនាទីសម្រុះសម្រួលរបស់ចិនក្នុងបញ្ហាអ៊ុយក្រែន

(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃទី៦ ខែមេសា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសចិនមានសក្តានុពលជាអ្នកសម្រុះសម្រួល ប៉ុន្តែបានចាត់ទុកថា ស្ថានភាពបច្ចុប្បន្នជាមួយអ៊ុយក្រែននៅតែមានភាពស្មុគស្មាញ។
វិមានក្រឹមឡាំងវាយតម្លៃតួនាទីសម្រុះសម្រួលរបស់ចិនក្នុងបញ្ហាអ៊ុយក្រែន - ảnh 1អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ (រូបថត៖  Reuters/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូ លោក Peskov បានវាយតម្លៃខ្ពស់ ចំពោះសក្តានុពលរបស់ទីក្រុងប៉េកាំងក្នុងការសម្រុះសម្រួលប្រកបដោយប្រសិទ្ធភាព ហើយបានសង្កត់ធ្ងន់ថា ជោគជ័យផ្នែកការទូតរបស់ចិននាពេលថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់នូវការវាយតម្លៃនេះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីវិមានក្រឹមឡាំងបានធ្វើអត្ថាធិប្បាយថា "ស្ថានភាពជាមួយអ៊ុយក្រែននៅតែលំបាក រហូតមកដល់ពេលនេះ មិនទាន់មានយថាទស្សន៍នៃដំណោះស្រាយដោយសន្តិវិធីណាមួយឡើយ”។ សេចក្តីប្រកាសរបស់លោក Peskov ត្រូវបាននាំចេញបន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានចាត់ទុកថា ខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងអាចជួយដោះស្រាយវិបត្តិនៅអ៊ុយក្រែនដោយសន្តិវិធី។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិនចាប់ពីថ្ងៃទី៥-៧ ខែមេសា លោក Emmanuel Macron បានសម្តែងក្តីសង្ឃឹមថា តួនាទីជាអ្នកសម្រុះសម្រួលរបស់ទីក្រុងប៉េកាំងនឹងនាំភាគីទាំងអស់ឈានចូលតុចរចា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ