វិមានបញ្ជកោណព្រមានគ្រោះអាសន្នមកពីការដកទ័ពចេញពីស៊ីរី

(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានអះអាងថា៖ អាមេរិក នឹងមិនដកទ័ពចេញពីស៊ីរីនាពេលវេលាបច្ចុប្បន្នទេ។ 
វិមានបញ្ជកោណព្រមានគ្រោះអាសន្នមកពីការដកទ័ពចេញពីស៊ីរី - ảnh 1 វិមានបញ្ជកោណព្រមានគ្រោះអាសន្នមកពីការដកទ័ពចេញពីស៊ីរី

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានអះអាងថា៖ អាមេរិក នឹងមិនដកទ័ពចេញពីស៊ីរីនាពេលវេលាបច្ចុប្បន្នទេ។ សេចក្តីប្រកាសន៍នេះបាន សឲ្យឃើញនូវទស្សនៈមិនឯកភាពក្នុងផ្ទៃក្នុងថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាមេរិក ពេលដែល នាប៉ុន្មានថ្ងៃមុនៗ ប្រធានាធិបតីអាមេរិក លោក Donald Trump បាន ប្រកាសចង់ដកទ័ពចេញពីប្រទេសមជ្ឈឹមបូព៌ារនេះភ្លាមៗ។ ថ្លែងមតិនៅសម័យ សួរដេញដោលនៅគណៈកម្មាធិការកងទ័ពព្រឹទ្ធសភាអាមេរិក នាថ្ងៃទី ២៦ មេសា រដ្ឋមន្ត្រី James Mattis បានឲ្យដឹងថា៖ កងទ័ពអាមេរិកនឹងបន្តបង្កើនការខំប្រឹង ប្រែងយោធានៅអ៊ីរ៉ាក់ តំបន់ជាប់នឹងខ្សែព្រំដែនជាមួយស៊ីរីសំដៅទប់ស្កាត់អង្គការ រដ្ឋឥស្លាមស្វ័យប្រកាស (IS)។ លោកបានឲ្យដឹងថែមទៀតថា៖ អាមេរិកនឹងមិន បើកទូលាយការប្រយុទ្ធប្រឆាំង IS ថែមទៀត ហើយអំពាវនាវឲ្យការជួយឧបត្ថម្ភ ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ