វិមានស៖ ខ្សែវេដេអ៊ូរបស់ IS ដែលបានថតការសម្លាប់អ្នកកាសែតអាមេរិកគឺការពិត

វិមានស៖ ខ្សែវេដេអ៊ូរបស់ IS ដែលបានថតការសម្លាប់អ្នកកាសែតអាមេរិកគឺការពិត - ảnh 1
វិមានស៖ ខ្សែវេដេអ៊ូរបស់ IS ដែលបានថតការសម្លាប់អ្នកកាសែតអាមេរិកគឺការពិត (Image: TNO)


(VOVworld) – នាថ្ងៃទី ៣ កញ្ញា វិមានសបានទទួលស្គាល់សខ្សែវេដេអ៊ូរបស់ក្រុម
ភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) ដែលបានថតការសម្លាប់អ្នកកាសែតអាមេរិក
លោក  Steven Sotloff គឺការពិត។ ក្នុងសេចក្តីថ្លែងការមួយ អ្នកនាំពាក្យនៃក្រុមប្រឹក្សារ សន្តិសុខជាតិអាមេរិក លោកស្រី Caitlin Hayden បានឲ្យដឹងថា៖ បណ្ដាស្ថាប័នចារកម្ម អាមេរិកបានវិភាគវីដេអ៊ូពោលខាងលើ ហើយសន្និដ្ឋានថា៖ វេដេអ៊ូនេះគឺការពិត។
លោក Sotloff គឺជាអ្នកកាសែតសេរីភាពនិងត្រូវបានចាប់ជាចំណាប់ខ្មាំង នាខែ សីហា
ឆ្នាំ ២០១៣។ ថ្លែងមតិនៅ Estonia មុនពេលដំណើរទស្សនកិច្ចនៅតំបន់ Wales ចំណុះ ចក្រភពអង់គ្លេសដើម្បីចូលរួមសន្និសីទកំពូលនៃអង្គការអាត្លង់ទិកខាងជើង (NATO)  ប្រធានាធិបតីអាមេរិក លោក Barack Obama បានអះអាងជាថ្មីម្តងទៀតថា៖ IS មិន ត្រឹមតែជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះអ៊ីរ៉ាក់ ប៉ុណ្ណោះទេ ថែមទាំង ចំពោះតំបន់
ទាំងមូល ទៀតផង។ អាមេរិកនឹងបង្កើតសម្ព័ន្ធភាពដើម្បីកំទិចបណ្ដាជនប្រដាប់
អាវុធ IS។ នាថ្ងៃទី ៣ កញ្ញា នាយកដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានធ្វើជា​អធិបតីកិច្ចប្រជុំជាបន្ទាន់ដើម្បីពិភាក្សាអំពីគ្រោះអាសន្នចំពោះអង់គ្លេសនិងសមត្ថភាព ឆ្លើយតបតវិញរបស់ក្រុងឡុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ