វិមានសទទួលស្គាល់ការចាំបាច់ត្រូវរារាំងបណ្ដាស្ថាប័នចារកម្ម

វិមានសទទួលស្គាល់ការចាំបាច់ត្រូវរារាំងបណ្ដាស្ថាប័នចារកម្ម - ảnh 1
ប្រជាជនអាល្លឺម៉ង់ប្រឆាំងជំទាស់កម្មវិធីចារកម្មតាមដានរបស់អាមេរិក(Reuters)

        Vovworld-ចំពោះរលករិះគន់ដ៏ខ្លាំងក្លាពីប្រទេសសម្ព័ន្ធមិត្តនិងការប្រឆាំង​
ជំទាស់​របស់ប្រជាជនក្នុងប្រទេស នាថ្ងៃទី២៨តុលា រដ្ឋអំណាចរបស់​ប្រធានាធិ
បតី​អាមេរិក​លោក​ Barack Obama បានឡើងសម្លេងទទួលស្គាល់អំពីភាពចាំបាច់​
ត្រូវ​មានការរារាំង​ចំពោះ​សកម្មភាពរបស់ស្ថាប័នចារកម្មអាមេរិក។ អ្នកនាំពាក្យ​
សេត​វិមានលោក Jay Carney បានឲ្យដឹងថា សេតវិមានកំពុងពិនិត្យឡើងវិញ
លទ្ធភាព​ចារកម្មរបស់​អាមេរិក​និង​គ្រោងរហូតដល់ចុងឆ្នាំនឹងសម្រេចការងារ
កែលំអរនេះ។

        នាថ្ងៃដ៏ដែល គណៈប្រតិភូមួយរបស់គណៈកម្មាធិការសេរីភាពបវេណីចំណុះ​
ព្រឹទ្ធ​សភាអឺរ៉ុបបានជួបសន្ទនាជាមួយអ្នកនិតិបញ្ញាត្តិអាមេរិកដើម្បីរំលឹកអំពីការ​
ចាំបាច់ត្រូវ​កសាងទំនុកទុកចិត្តឡើងវិញរវាងសង្ខាងនៃមហាអាត្លង់ទិក ដោយ​
សារ​កម្មវិធី​ចារកម្ម​របស់អាមេរិកចំពោះអ្នកប្រមុខនៃប្រទេសចំនួន៣៥។ ថ្លែង​មតិ​
ចំពោះ​មជ្ឈដ្ឋានអ្នកសារ​ព័ត៌មានមុនពេលទៅកាន់អាមេរិក ប្រធានគណៈ​ប្រតិភូ​
ព្រឹទ្ធ​សភា​អឺរ៉ុប ព្រឹទ្ធសមាជិក​អង់គ្លេស Claude Moraes បានប្រកាស​ក្របខ័ណ្ឌ​តាម​
ដាន​របស់ NSA គឺគួរឲ្យ​ព្រួយ​បារម្មណ៍ ហេតុនេះហើយអាទិភាព​ជួរមុខ​របស់​គណៈ​
ប្រតិភូ​គឺពិភាគ្សាឥទ្ធិពលនៃ​ការ​ដែលអាមេរិកតាមដានចារកម្មសិទ្ធិបុគ្គល​របស់​ពលរដ្ឋចំណុះបណ្ដាប្រទេសសហភាព​អឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ