វាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងអាមេរិកនិងវៀតណាមក្នុង គ្រាលំបាកបំផុតនៃជម្ងឺកូវីដ ១៩
(VOVWORLD) - ថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc បានរំលេចប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន ភ្លឺស្វាងក្នុងអំឡុងពេល៧៦ ឆ្នាំកន្លងមករបស់ប្រជាជាតិវៀតណាម ហើយបញ្ជាក់ថា រាល់សមិទ្ធផលដែលវៀត ណាមសម្រេចបានគឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ ប្រជាជនវៀតណាមក៏ដូចជាការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិងកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពជាមួយដៃគូ មិត្តភក្តិអន្តរជាតិផងដែរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc។ (រូបថត៖ VOV) |
ស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក ទើបបានរៀបចំពិធីរំលឹកខួបលើកទី ៧៦ទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ កញ្ញា) តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់ភ្ញៀវកិត្តិយសជិត២០០នាក់ មកពីអាជ្ញាធរ រដ្ឋសភា អង្គទូត សហគ្រាស អ្នកប្រាជ្ញា អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ជនវៀត ណាមនៅអាមេរិក។
ថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc បានរំលេចប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន ភ្លឺស្វាងក្នុងអំឡុងពេល៧៦ ឆ្នាំកន្លងមករបស់ប្រជាជាតិវៀតណាម ហើយបញ្ជាក់ថា រាល់សមិទ្ធផលដែលវៀត ណាមសម្រេចបានគឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ ប្រជាជនវៀតណាមក៏ដូចជាការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិងកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពជាមួយដៃគូ មិត្តភក្តិអន្តរជាតិផងដែរ។
លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងក្នុង ការងារកិច្ចការបរទេសរបស់វៀតណាមក្នុងបរិបទនៃជម្ងឺរាតត្បាត ហើយអះអាងថា រាល់សកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូ ជំនួបប្រាស្រ័យជាន់ខ្ពស់រវាងវៀតណាមនិង អាមេរិក នឹងរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុង ជ្រោយរវាងវៀតណាម-អាមេរិក ព្រមទាំងរួមចំណែកជំរុញសន្តិភាព កិច្ចសហប្រតិបត្តិ ការនិងការអភិវឌ្ឍនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕