វាយតម្លៃអំពីកម្មវិធីជាតិស្ដីពីការអភិវឌ្ឍកសិកម្មរបស់វៀតណាម
(VOVWORLD) - តំណាងនានាបានធ្វើការពិភាក្សា និងវាយតម្លៃអំពីសកម្មភាពចំបាច់សំដៅពង្រឹងទំនាក់ទំនងភាពជាដៃគូ កសាងគោលនយោបាយថ្នាក់តំបន់ និងថ្នាក់ជាតិ។
សិក្ខាសាលាស្តីពីការវាយតំលៃកម្មវិធីជាតិរបស់វៀតណាម (ររូបថត៖ VNA) |
ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូនៅទីក្រុង Nha Trang ខេត្ត Khanh Hoa បានប្រព្រឹត្តិទៅសិក្ខាសាលាស្តីពីការវាយតំលៃកម្មវិធីជាតិរបស់វៀតណាមស្តីពីការអនុវត្តបណ្ដាគំរោងជួយឧបត្ថម្ភគាំទ្រការអភិវឌ្ឍន៍កសិកម្មសម្រាប់ដំណាក់កាល ២០១៩ - ២០២៥ ដែលត្រូវបាន មូលនិធិកសិកម្មអន្តរជាតិ (IFAD) ជួយឧបត្ថម្ភអនុវត្តន៍នៅតាមខេត្តមួយចំនួនដូចជា៖ Bac Can Ha Giang Cao Bang Tra Vinh និង Ben Tre។
នៅក្នុងសិក្ខាសាលានេះ តំណាងនានាបានធ្វើការពិភាក្សា និងវាយតម្លៃអំពីសកម្មភាពចំបាច់សំដៅពង្រឹងទំនាក់ទំនងភាពជាដៃគូ កសាងគោលនយោបាយថ្នាក់តំបន់ និងថ្នាក់ជាតិ។ លោក Thomas Rath នាយក IFAD ប្រចាំប្រទេសវៀតណាមបានឲ្យដឹងថា៖ ក្នុងដំណាក់កាល ២០១៩ - ២០២៥ បណ្ដាគម្រោងដែលឧបត្ថម្ភដោយ IFAD សម្រាប់វៀតណាមគឺមានគោលដៅយុទ្ធសាស្ត្រដូចជា៖ កសាងខ្សែសង្វាក់តម្លៃប្រកបដោយចីរភាព សម្រាប់ជនក្រីក្រនិងទាក់ទាញការវិនិយោគកាន់តែច្រើនពីវិស័យឯកជន ក៏ដូចជាពង្រឹងនិងពង្រីកហិរញ្ញវត្ថុបរិយាប័ន្នដើម្បី អភិវឌ្ឍន៍ជីវភាពរស់នៅសម្រាប់បន្សាំនឹងបម្រែបម្រួលអាកាសធាតុផងដែរ៕