វាយតំលៃអំពីការងារកិច្ចការបរទេសនៃបណ្ដាស្ថាប័នបក្សនៅមជ្ឈឹម

វាយតំលៃអំពីការងារកិច្ចការបរទេសនៃបណ្ដាស្ថាប័នបក្សនៅមជ្ឈឹម - ảnh 1
រូបភាពអ៊ីនអឺណែត

(VOV)_នាថ្ងៃទី២៨តុលា គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានរៀបចំ
សន្និសីទវាយតំលៃ បូកសរុបការងារកិច្ចការបរទេស នៃបណ្ដាស្ថាប័នបក្សនៅ​មជ្ឈឹម
 ឆ្នាំ ​២០១៤ និងទឹសដៅ ភារកិច្ច ការងារក្នុងឆ្នាំ២០១៥។ បណ្ដាដំណាងបានប្រមូល
ផ្តុំ​ពិភាក្សា និងផ្លាស់ប្តូរមតិ អំពីលទ្ធផលនៃការអនុវត្តការងារកិច្ចការ​បរទេសលើ់គ្រប់
​វិស័យ​របស់បក្ស ការលាតដាងអនុវត្តបណ្ដាការកំណត់ស្ដីពីការគ្រប់គ្រងសកម្មភាព
​កិច្ចការបរទេសរបស់បក្ស និង​ការកំណត់ទាក់ទិននានា​របស់​រដ្ឋ ។ បណ្ដាដំណាង​ក៏​
បានពិភាក្សាអំពីបណ្ដាវិធានការ លើកកំពស់ប្រសិទ្ធិភាព​ និងយន្តការ រួម​សហការ
រវាង​បណ្ដាស្ថាប័នបក្សនៅមជ្ឈឹម ពិសេសគឺគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម
 និង​បណ្ដាស្ថាប័នការទូតដំណាងរបស់វៀតណាម​ប្រចាំ​នៅឯបរទេស។ ថ្លែងមតិ
បញ្ចប់​សន្និសីទ​ លោក Nguyen Tan Phong អនុប្រធាន​ គណៈកម្មាធិការកិច្ចការបរ
ទេស​មជ្ឈឹម បានសង្កត់ធ្ងន់ថា៖ បណ្ដា​សំណូមពរដែល​ទើបនឹង​បានដាក់ចេញ សំ
រាប់កិច្ចការ​បរទេសរបស់បក្ស ដំបូង​គឺការកសាង កំណត់​ទិស​ដៅ នៃការងារកិច្ចការ
បរទេស ​នា​ឆ្នាំ​ ២០១៥ យកចិត្ត​ទុកដាក់ថែមទៀត ចំពោះ​ការ​ងារបណ្ដុះបណ្ដាល
កម្មាភិបាល​បំពេញ​ការងារកិច្ចការបរទេសរបស់បក្ស ការងារឃោសនាអំពីកិច្ចការ
បរទេសរបស់ស្ថាប័នផ្សេងៗ…ដើម្បីរួមចំណែកកាន់តែជាក់ស្ដែង​ ចូលក្នុងការងារ
កិច្ចការបរទេសរួមរបស់បក្ស និងរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ