វាយតំលៃអំពីការជះឥទ្ធិពលនៃកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យតំបន់ RCEP ចំពោះខឿនសេដ្ឋកិច្ចវៀតណាម

វាយតំលៃអំពីការជះឥទ្ធិពលនៃកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យតំបន់ RCEP ចំពោះខឿនសេដ្ឋកិច្ចវៀតណាម - ảnh 1
វាយតំលៃអំពីការជះឥទ្ធិពលនៃកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យតំបន់ RCEP ចំពោះខឿនសេដ្ឋកិច្ចវៀតណាម

(VOV)_នាព្រឹកថ្ងៃទី១៧ កក្កដា គំរោងការណ៍ជួយឧបត្ថម្ភគោល​នយោបាយ
ពាណិជ្ជកម្ម និងវិនិយោគរបស់អឺរ៉ុប រួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ គ្រប់
គ្រងសេដ្ឋកិច្ចមជ្ឈឹម បានប្រកាសរបាយការណ៍ ស្ដីពី៖​ការវាយ​តំលៃអំពីការជះឥទ្ធិ
ពលរបស់កិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យតំបន់ (RCEP) ចំពោះខឿនសេដ្ឋកិច្ច
វៀតណាម។ កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីភាព គុណ
ភាពខ្ពស់ ឆ្ពោះទៅការបង្កើតទំនាក់ទំនងដៃគូសេដ្ឋកិច្ច លើគ្រប់ជ្រុងជ្រោយ រវាង
អាស៊ាន ជាមួយដៃគូ៦ រួមមាន៖​ចិន ជប៉ុន កូរ៉េខាងត្បូង​ អូស្ត្រាលី ញូវសេឡែន 
និងឥណ្ឌា ។របាយការណ៍នេះបានសរអោយឃើញថា៖ កិច្ចព្រមព្រៀង RCEP 
បាននាំមកនូវឱកាសផង និងការសាកល្បងផងចំពោះ​វៀតណាម។ ទន្ទឹមនឹង
នោះ របាយការណ៍ក៏បានអោយដឹងថា៖ ក្នុងសភាពការណ៍ធ្វើសមាហរណកម្ម 
ទាមទារអោយអង្គភាពអាជីវកម្មត្រូវប្រមូលផ្តុំវិនិយោគ ​អភិវឌ្ឍន៍ផលិតផលយុទ្ធ
សាស្ត្រអោយសមស្រប អនុវត្តបច្ចេកវិទ្យាទំនើបៗ ដើម្បីលើកកំពស់សមត្ថភាព
ផលិតកម្ម និងជំរុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូររូបស
ណ្ឋានកំណើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ