វាយប្រហាដោយគ្រាប់បែកនៅ Yemen បណ្តាលឲ្យមន្ត្រីចារបុរសជាន់ខ្ពស់ស្លាប់

វាយប្រហាដោយគ្រាប់បែកនៅ Yemen បណ្តាលឲ្យមន្ត្រីចារបុរសជាន់ខ្ពស់ស្លាប់ - ảnh 1
ប៉ូលីសកំពុងស៊ើបអង្កេតការវាយប្រហាដោយគ្រាប់បែកនៅ Yemen
(រូបថតៈPressTV)


(VOVworld)-វរសេនីយត្រី Ali Fadhil ចំណុះស្ថាប័នសន្តិសុខនយោបាយ Yemen ត្រូវស្លាប់ក្នុងការវាយប្រហាដោយគ្រាប់បែកអដ្ឋឃាដនាថ្ងៃទី៩កុម្ភៈ។ គ្រាប់ បែក
ដែលបំពាក់ក្រោមរថយុន្តរបស់លោក​ Ali Fadhil ត្រូវផ្ទុះក្នុងពេលដែល រថយុន្ត
កំពុងចេញដំណើរពីក្រសួងផលរ៉ែនិងប្រេងរ៉ែ Yemen ។ សព្វថ្ងៃ អ្នកមានសមត្ថ
កិច្ចកំពុងដំណើការសើបអង្កេត។​ បណ្តាការវាយប្រហារដោយអំពើហឹង្សា និង
ធ្វើឃាដ មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលបានកើតមានឡើងជាបន្តបន្ទាប់ នៅ
Yemen។ មជ្ឈដ្ឋានសន្តិសុខ Yemen ចាត់ទុកថា ជនល្មើសភាគច្រើនជា សាខា
Yemen របស់បណ្តាញភេរវកម្មអន្តរជាតិ Al Qaeda៕

ប្រតិកម្មទៅវិញ

ផ្សេងៗ