វាយប្រហារដោយគ្រាប់បែកបង្ហូរឈាមនៅអ៊ីរ៉ាក់

វាយប្រហារដោយគ្រាប់បែកបង្ហូរឈាមនៅអ៊ីរ៉ាក់ - ảnh 1
ទិដ្ឋភាពនៃការវាយប្រហារដោយគ្រាប់បែក១នៅអ៊ីរ៉ាក់ (រូបថតៈ CNN)


(VOVworld)-នាថ្ងៃទី២០មករា នៅទីក្រុង Baghdad របស់អ៊ីរ៉ាក់ និងតំបន់មួយចំនួន
បានកើតមានឡើងការវាយប្រហារដោយគ្រាប់បែកបណ្តាលឲ្យមនុស្ស ចំនួន ១៨
នាក់ត្រូវស្លាប់និងមនុស្ស៤០នាក់ផ្សេងទៀតរងរបួស។ តាមប្រភពព័ត៍មានពីបូលីស្ត
មូលដ្ឋានឲ្យដឹងថា ការផ្ទុះគ្រាប់បែកនៅភាគខាងត្បូង របស់​ទីក្រុង Baghdad ជា
កន្លែងមានជននិកាយ Sunny រស់នៅច្រើនបានបណ្តាល ឲ្យមនុស្សចំនួន៦នាក់
ត្រូវស្លាប់និង១៥នាក់ផ្សេងទៀតរងរបួស។ រហូតដល់សព្វថ្ងៃគ្មានក្រុមណាមួយ
ទទួលខុសត្រូវចំពោះការវាយប្រហារពោលខាងលើឡើយ ប៉ុន្តែជនបះបោរនិកាយ
Sunny មានទំនាក់ទំនងជាមួយបបណ្តាញ ភេរវកម្មអន្តរជាតិ Al-Qaeda ធ្លាប់
អនុវត្តន៍ការវាយប្រហារសំដៅទៅលើប្រជាជនស៊ីវិលនៅ​ទីក្រុង Baghdad ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ