វរសេនីយ៍ទោ Do Anh - នាយ​ទាហាន​រក្សាសន្តិភា បាន​ទទួលមរណភាពក្នុងពេល​បំ​ពេញ​បេសកកម្ម​មនុស្សធម៌អន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១៩ ខែមករា នាយកដ្ឋានរក្សាសន្តិភាព វៀតណាមបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ រំលឹកវិញ្ញាណក្ខ័ន្ធនិងពិធីបញ្ចុះសព លោកវរសេនីយ៍ទោ Do Anh។
វរសេនីយ៍ទោ Do Anh - នាយ​ទាហាន​រក្សាសន្តិភា បាន​ទទួលមរណភាពក្នុងពេល​បំ​ពេញ​បេសកកម្ម​មនុស្សធម៌អន្តរជាតិ - ảnh 1ពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី លោកវរសេនីយ៍ទោ Do Anh។ (រូបថត៖ Trong Phu)

យុទ្ធជនពលី វរសេនីយ៍ទោ Do Anh កើតនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៨៣ ជាជំនួយការស្ថានបេសកកម្ម ការិយាល័យកិច្ចការតំបន់ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម ដែលមានស្រុកកំណើតនៅទីក្រុងហាណូយ។ នៅឆ្នាំ ២០២១ លោកវរសេនីយ៍ឯក Do Anh គឺជានាយទាហានធ្វើសកម្មភាពឯករាជ្យម្នាក់ ក្នុងចំណោមនាយទាហានចំនួន ៩នាក់ ដែលត្រូវបានប្រធានរដ្ឋ និងរដ្ឋមន្ត្រីក្រសួងការពារប្រទេស ចាត់បញ្ជូនទៅធ្វើជាអ្នកសង្កេតការណ៍យោធានៅស្ថានបេសកកម្មសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ លោកវរសេនីយ៍ទោ Do Anh បានទទួលមរណភាពនៅម៉ោង ៦ ព្រឹក ថ្ងៃទី ៦ ខែមករា (ម៉ោងនៅតំបន់ ពោលគឺម៉ោង ១០ ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ ម៉ោងនៅវៀតណាម) នៅកងពេទ្យកម្រិត ៣ របស់អង្គការសហប្រជាជាតិក្នុងតំបន់ Nakasero ទីក្រុង Kampala ប្រទេស Uganda។ ដោយមានគុណបំណាចក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស ប្រជាជននិងកងទ័ព ចំពោះបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកវរសេនីយ៍ឯក Do Anh ត្រូវបានលោកប្រធានរដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី៣ មេដាយយុទ្ធជនរុងរឿងថ្នាក់ទី១; ត្រូវបាននាយករដ្ឋមន្ត្រីចុះហត្ថលេខាលើសេចក្តីសម្រេច ស្តីពីការទទួលស្គាល់យុទ្ធជនពលី និងផ្តល់ប័ណ្ណ មាតុភូមិកត់ត្រានូវគុណបំណាច់; ហើយត្រូវបានដំឡើងឋានន្តរសក្តិដោយក្រសួងការពារប្រទេស ពីវរសេនីយ៍ត្រី ទៅជាវរសេនីយ៍ទោ។

ចូលរួមរំលែកទុក្ខជាមួយការបាត់បង់នេះ លោក Jean Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាពបានផ្ញើលិខិតរំលែកទុក្ខជូនលោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី លោកវរសេនីយ៍ទោ Do Anh លោកស្រី Caitlin Wiesen តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានសរសេរក្នុងសៀវភៅក្រាំងមាស ថា៖ “យើងខ្ញុំនឹងចងចាំជានិច្ច នូវបំណងប្រាថ្នារបស់លោកវរសេនីយ៍ទោ Do Anh ចង់រួមវិភាគទានសម្រាប់សន្តិភាពពិភពលោក តាមរយៈការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ