វីរុសបង្កជំងឺអ៊ុតស្វាបន្តរីករាលដាល
(VOVWORLD) - នៅថ្ងៃទី ៥ ខែមិថុនា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៣ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា អាជ្ញាធរសុខាភិបាលបានកត់ត្រាករណីឆ្លងជំងឺអ៊ុតស្វាចំនួន ៧៨០នាក់ នៅក្នុងប្រទេសចំនួន ២៧ ដែលជំងឺនេះមិនមែនជាជំងឺឆ្លងធម្មតា។
មានករណីមួយចំនួន ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលមនុស្សជាច្រើនត្រូវធ្វើចត្តាឡីស័ក។
ក្នុងចំណោមប្រទេសទាំង២៧នេះ ចក្រភពអង់គ្លេសបានកត់ត្រាចំនួនករណីឆ្លងជំងឺអ៊ុតស្វាយច្រើនបំផុត ដោយមាន ២០៧ ករណី។ បន្ទាប់មកគឺអេស្ប៉ាញ (១៥៦ ករណី) ព័រទុយហ្គាល់ (១៣៨ ករណី) កាណាដា (៥៨ ករណី) និងអាល្លឺម៉ង់ (៥៧ ករណី) ។
អង្គការសុខភាពពិភពលោកបានព្រមានថា វីរុសបង្កជំងឺអ៊ុតស្វាអាចបន្តរីករាលដាល ហើយប្រទេសជាច្រើនទៀតនឹងរាយការណ៍អំពីករណីឆ្លងជំងឺនេះ៕