វីរុសបំប្លែងខ្លួន Omicron អាចជា “វ៉ាក់សាំងធម្មជាតិ” ជួយបញ្ចប់វិបត្តិកូវីដ-១៩

(VOVWORLD) - ទោះបីជា Omicron មាន ល្បឿនចម្លងលឿនជាងក៏ដោយប៉ុន្តែវាបណ្ដាលឲ្យមានការចូលសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យតិចជាងមុន។

ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ២០២១និងដើមឆ្នាំ២០២២ ប្រទេសជាច្រើនលើពិភពលោក បានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃចំនួនករណីឆ្លងកូវីដ-១៩ថ្មី ដោយសារតែវត្តមាន នៃវីរុសបំប្លែងថ្មី Omicron។ ទោះជាយ៉ាងណាក៏ដោយ គេហទំព័រ dnaindia.com របស់ ឥណ្ឌា នាពេលថ្មីៗនេះ បាននាំមកនូវ “ព័ត៌មានល្អ” ជូនសាធារណៈជនដោយដកស្រង់ លទ្ធផលស្រាវជ្រាវនៅអាមេរិក ដែលចាត់ទុកថា Omicron អាចជាវ៉ាក់សាំងធម្មជាតិ មួយប្រភេទ ដើម្បីជួយបញ្ចប់ជម្ងឺរាតត្បាតកូវីដ-១៩នៅចុងឆ្នាំ២០២២។
ការស្រាវជ្រាវមួយនៅអាមេរិក បានចង្អុលបង្ហាញថា ល្បឿន ចម្លងនៃវីរុសបំប្លែង ថ្មី Omicron អាចជួយបញ្ចប់ជម្ងឺរាតត្បាតកូវីដ-១៩។ Omicron ឆ្លងរាលដាលកាន់តែ លឿន វានឹងជំនួសវីរុសបំប្លែង Delta ក្លាយជាវីរុសបំប្លែងស្នូលកាន់តែឆាប់ មានន័យថា ជំនួសឲ្យវីរុសបំប្លែងដែលមានភាពកាចសាហាវជាង។ ទីពីរ ទោះបីជា Omicron មាន ល្បឿនចម្លងលឿនជាងក៏ដោយប៉ុន្តែវាបណ្ដាលឲ្យមានការចូលសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យតិចជាងមុន។ ចំពោះវីរុសបំប្លែង Delta ក្នុងចំណោមអ្នកឆ្លង១០០នាក់ គឺ មាន៣០នាក់ត្រូវចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងរយៈពេល៣ដល់៤ថ្ងៃ បន្ទាប់ពីត្រូវបានឆ្លងវីរុស។ ចំពោះ Omicron វិញ អត្រាអ្នកចូលសម្រាកព្យាបាលនៅមន្ទីរ ពេទ្យគឺ ត្រឹមតែ១០ដល់១៣នាក់ប៉ុណ្ណោះ ហើយ៥០%នៃចំនួនករណីសម្រាកនៅមន្ទីរ ពេទ្យនោះ មិនត្រូវការជំនួយអុកស៊ីសែនទេ៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ