វីរៈអ្នកម្ដាយវៀតណាមចំនួន ៣០០ នាក់អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVWORLD) - នេះជាសកម្មភាព បង្ហាញពីមនោសញ្ចេតនានិងទំនួលខុសត្រូវរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្ស អាជ្ញាធរមានសមត្ថកិច្ច រណសិរ្សមាតុភូមិ រួមទាំងអង្គការមហាជននិងយុទ្ធជនទូទាំងប្រទេស សម្រាប់ការងារថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍និយាយរួមនិងចំពោះវីរៈអ្នកម្តាយវៀតណាមនិយាយដោយឡែក។
វីរៈអ្នកម្ដាយវៀតណាមចំនួន ៣០០ នាក់អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1នាព្រឹកថ្ងៃទី ២៤ ខែកក្កដា វីរៈអ្នកម្ដាយវៀតណាមចំនួន ៣០០នាក់ បានញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ  (រូបថតៈ danviet.vn)

ឆ្ពោះទៅរំលឹកខួបលើកទី ៧៣ នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ -២៧ កក្កដា ២០២០) នាព្រឹកថ្ងៃទី ២៤ កក្កដានេះ គណៈ ប្រតិភូចំនួន ៣០០ រូប ដែលជាវីរៈអ្នកម្តាយវៀតណាម តំណាងឲ្យវីរៈអ្នកម្តាយទូទាំងប្រទេសជិត ៥០០០ រូប ចូលរួមបណ្តាសកម្មភាព ក្នុងកម្មវិធី “ជួបសំណេះសំណាលជាមួយ គណៈប្រ តិភូវីរៈអ្នកម្តាយវៀតណាម ទូទាំងប្រទេសឆ្នាំ ២០២០” ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែកក្កដា។

យោងតាមកម្មវិធី នៅព្រឹកថ្ងៃទី ២៤ កក្កដានេះ វីរៈអ្នកម្តាយវៀតណាមបានអញ្ជើញ ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ នាពេលរសៀល គណៈប្រតិភូវីរៈអ្នកម្តាយអញ្ជើញចូលរួមពិធីជួបសំណេះសំណាល ក្រោមអធិបតីភាពប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។ នេះជាសកម្មភាព បង្ហាញពីមនោសញ្ចេតនានិងទំនួលខុសត្រូវរបស់បក្ស រដ្ឋ គណៈ កម្មាធិការបក្ស អាជ្ញាធរមានសមត្ថកិច្ច រណសិរ្សមាតុភូមិ រួមទាំងអង្គ ការមហាជននិងយុទ្ធជនទូទាំងប្រទេស សម្រាប់ការងារថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍និយាយរួម និងចំពោះវីរៈអ្នកម្តាយវៀតណាមនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ