វេលាចុងក្រោយចំពោះការបញ្ចេញអាវុធគីមីពីស៊ីរី
|
វេលាចុងក្រោយចំពោះការបញ្ចេញអាវុធគីមីពីស៊ីរី (Image: Vietnam+) |
(VOVworld) – ថ្ងៃទី ២៧ មេសា គឺជាវេលាចុងក្រោយដែលរដ្ឋអំណាចស៊ីរីត្រូវបញ្ចេញ បរិមាណអាវុធគីមីទាំងអស់ពីប្រទេសនេះ។ តាមតូរលេខស្ថិតិថ្មីបំផុតរបស់អង្គការ
ហាមឃាត់ការប្រើប្រាស់អាវុធគីមី (OPCW) បានប្រកាសថា៖ Damascus បានបញ្ចេញ
និងលុបចោល ៩២% នៃឃ្លាំងអាវុធគីមីនៅប្រទេសនេះ។ អ្នកសម្រុះសម្រួលរបស់ គណៈកម្មាធិការចំរុះរវាង អ.ស.ប. និង OPCW លោកស្រី Sigrid Kaag បានឲ្យដឹងថា៖
៦.៥% នៃបរិមាណសារធាតុផលិតអាវុធគីមីនៅសេសសល់និងត្រូវបានបញ្ចេញពីស៊ីរី
។ លោកស្រី Sigrid Kaag ក៏បានវាយតំលៃខ្ពស់ចំពោះការសហការមានចរិតលក្ខណៈ ស្ថាបនារបស់រដ្ឋាភិបាលស៊ីរីក្នុងការលុបចោលអាវុធគីមីនៅប្រទេសនេះផងដែរ។ ការបញ្ចេញអាវុធគីមីពីស៊ីរីត្រូវបានចាប់ផ្តើមឡើងវិញ នាថ្ងៃទី ៤ មេសា កន្លងមក។
មុននោះ ដំណើរការនេះត្រូវផ្អាកដោយសារការលំបាកការធានាសន្តិសុខ៕