វ៉ាស៊ីងតោនអះអាងជាថ្មីម្តងទៀតនូវសារៈសំខាន់របស់សម្ព័ន្ធភាពរវាងអាមេរិកនិងកូរ៉េខាងត្បូង

វ៉ាស៊ីងតោនអះអាងជាថ្មីម្តងទៀតនូវសារៈសំខាន់របស់សម្ព័ន្ធភាពរវាងអាមេរិកនិងកូរ៉េខាងត្បូង - ảnh 1
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Chuck Hagel (រូបថតៈ AP)


(VOVworld)-ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Yun
Byung-se នាថ្ងៃទី៦មករានីទីស្នាក់ការបញ្ចកោន រដ្ឋមន្រ្តីក្រសួងការពារ ជាតិអា
មេរិកលោក Chuck Hagel បានសង្កត់ធ្ងន់ថា សម្ព័ន្ធភាពអាមេរិកនិង កូរ៉េខាង
ត្បូងដូចជា “សសរ”សម្រាប់សន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ី-ប៉ា ស៊ីហ្វិក។

        ក្នុងជំនួបនេះ រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពថា នឹងខំប្រឹងប្រែងសម្រេច​បានភាពចំរើនជឿនលឿនក្នុងការពង្រឹងនិងពង្រីកលទ្ធភាពយោធាជាចាំបាច់ សំដៅឆ្ពោះទៅគោលដៅរក្សាសក្តានុពលយោធា។ រដ្ឋមន្រ្តីទាំងពីររូបនេះ ក៏
បានពិភាក្សាអំពីសារៈសំខាន់នៃការធានាសន្តិសុខលើឧបទ្វីបកូរ៉េផងដែរ។

        ដំណើរទស្សនកិច្ចអាមេរិករបស់រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលប្រទេសទាំងពីរកំពុងចាប់ផ្តើមឡើងវិញ​វង់ចរ
ចារលើកទី១០ស្តីអំពីការចែករំលែកចំណាយការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ