វ៉ាស៊ីនតោនបានចាប់ផ្តើមការកសាងប្រព័ន្ធ NMD នៅរូម៉ានី

វ៉ាស៊ីនតោនបានចាប់ផ្តើមការកសាងប្រព័ន្ធ NMD នៅរូម៉ានី  - ảnh 1
វ៉ាស៊ីនតោនបានចាប់ផ្តើមការកសាងប្រព័ន្ធការពារកាំជ្រួច (NMD) នៅរូម៉ានី ។ (Image: Vietnam+)

(VOVworld) – ស្ថានទូតអាមេរិកប្រចាំនៅទីក្រុង Bucharest (រូម៉ានី) បានឲ្យដឹងថា៖ វ៉ាស៊ីនតោនបានចាប់ផ្តើមការកសាងប្រព័ន្ធការពារកាំជ្រួច (NMD) នៅរូម៉ានី ។ មុន
នោះ លេខាធិការទទួលបន្ទុកសារព័ត៌មាននៃក្រសួងការពារប្រទេស អាមេរិក
លោក George Little បានឲ្យដឹងថា៖ ការចំណាយសរុបសំរាប់សំណង់សាងសង់
NMD នៅរូម៉ានីគឺ ១៣៤ លាន ដុល្លាអាមេរិក ហើយប្រព័ន្ធនេះនឹងដាក់ ចូលធ្វើ
សកម្មភាពចាប់ពីឆ្នាំ ២០១៥។ រុស្ស៊ីបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាផែនការដាក់
ពង្រាយ NMD របស់អាមេរិកនៅអឺរ៉ុប ហើយចាត់ទុកថា៖ ប្រព័ន្ធនេះគំរាមកំហែង
ដល់សន្តិសុខរបស់រុស្ស៊ី។ ប៉ុន្តែ ដោយមិនអើពើរដល់ការព្រួយបារម្មណ៍របស់
មូស្គូរវ៉ាស៊ីនតោននៅប្តេជ្ញាជំរុញយ៉ាងខ្លាំងការដាក់ពង្រាយការកសាងពោល
ខាងលើដោយមានមូលហេតុគឺទប់ស្កាត់រាល់ការគំរាមកំហែងពីខាងក្រៅទី្វបអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ