វ៉ាស៊ីនតោនព្រមាននឹងចេញផ្សាយបទដាក់ទណកម្មថ្មីទៅលើស៊ីរី
|
វ៉ាស៊ីនតោនព្រមាននឹងចេញផ្សាយបទដាក់ទណកម្មថ្មីទៅលើស៊ីរី (VNA) |
(VOVworld) – នាថ្ងៃទី ៧ មេសា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steve Mnuchin
បានឲ្យដឹងថា៖ អាមេរិកនឹងប្រកាសយ៉ាងឆាប់រហ័សបណ្ដាបទដាក់ ទណ្ឌកម្មថ្មី
តម្រង់ទៅលើស៊ីរី។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញក្នុង កាលៈទេសៈ
វ៉ាស៊ីនតោនចោទប្រកាន់រដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក Bashar al Assad
បានដំណើរការវាយប្រហារតាមផ្លូវអាកាសទៅលើឃ្លាំងអាវុធ គីមីនៅខេត្ត Idlib
ប៉ែកពាយព្យស៊ីរី ដែលធ្វើឲ្យជនស៊ីវិលរាប់សិបនាក់ត្រូវស្លាប់។ ក្នុងពេលនោះ រដ្ឋមន្ត្រី
ការបរទេសអាមេរិក លោក Rex Tillerson ក៏បានឲ្យដឹង ថែមទៀតថា៖ ទង្វើជាបន្ត
របស់អាមេរិកនឹងផ្អែកទៅលើប្រតិកម្មរបស់ស៊ីរីបន្ទាប់ពី ការវាយប្រហាររបស់កង
ទ័ពអាមេរិកទៅលើមូលដ្ឋានសឹករបស់រដ្ឋអំណាច Damascus។ មុននេះ ថ្លែងមតិ
នៅសម័យប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. សំដៅពិភាក្សអំពី
ស្ថានភាពនៅស៊ីរី នាថ្ងៃទី ៧ មេសា ឯកអគ្គ រដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប.
លោកស្រី Nikki Haley បានព្រមានថា៖ វ៉ាស៊ីន តោនត្រៀមខ្លួនជាស្រេចដាក់
ពង្រាយសកម្មភាពយោធាបន្ថែមនៅស៊ីរី ប៉ុន្តែ នៅ សង្ឃឹមថា៖ នឹងមិនចាំបាច់
ធ្វើដូច្នេះដែរ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៧ មេសា នាយករដ្ឋមន្ត្រីរុស្ស៊ី
លោក Dmirty Medvedev បានចាត់ទុកថា៖ ការវាយប្រហារតាមផ្លូវអាកាសទៅ
លើមូលរដ្ឋសឹកនៅស៊ីរីដោយកាំជ្រួចរបស់អាមេរិកគឺជាទង្វើខុសច្បាប់ ព្រមទាំង
សម្តែងការព្រួយបារម្ភអំពីលទ្ធភាពប៉ះទង្គិចរវាងកងទ័ពរុស្ស៊ីនិងកងទ័ពអាមេរិក
ផងដែរ។ នាថ្ងៃដដែល ក្រសួងកាពារជាតិរុស្ស៊ីបានប្រគល់ជូនលិខិតផ្លូវការស្តីអំពី
ការបញ្ឈប់ខ្សែទូរស័ព្ទ hotline ជាមួយវិមានបញ្ជកោណនៅស៊ីរីចាប់ពីថ្ងៃទី ៨ មេសា
ឆ្នាំ ២០១៧ តទៅ។
រីឯភាគី អ.ស.ប. អគ្គលេខាធិការរង អ.ស.ប. ទទួលបន្ទុកបញ្ហានយោបាយ
លោក Jeffrey Feltman បានអំពាវនាវឲ្យភាគីនានាគប្បីធ្វើសកម្មភាពភ្លាមមួយ
រំពិចដើម្បីធានាប្រជាពលរដ្ឋស៊ីរី ប៉ុន្តែ ទង្វើនេះត្រូវឈរលើបណ្ដាគោលការណ៍របស់
អ.ស.ប. និងច្បាប់អន្តរជាតិ។ ក្នុងពេលនោះ តំណាងជាន់ខ្ពស់ទទួលបន្ទុក គោល
នយោបាយកិច្ចការបរទេសនិងយោធារបស់ EU លោកស្រី Federica Mogherini
បានអះអាងថា៖ មិនអាចដោះស្រាយជំលោះនៅស៊ីរីដោយយោធា នោះទេ៕