វិស័យការទូតចាំបាច់ត្រូវច្បាមជាប់នឹងស្ថានភាពជាក់ស្ដែង ​អាទិភាព​ចម្បងរបស់រដ្ឋាភិបាល និងមាគ៌ាកិច្ចការបរទេសរបស់វៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ១២ ខែកក្កដា ក្រសួងការបរទេសបានរៀបចំសន្និសីទបូកសរុបការងាររយៈពេល ៦ ខែ ដើមឆ្នាំ និងទិសដៅការងាររយៈពេល ៦ ខែចុងឆ្នាំ ២០២១។ 
វិស័យការទូតចាំបាច់ត្រូវច្បាមជាប់នឹងស្ថានភាពជាក់ស្ដែង ​អាទិភាព​ចម្បងរបស់រដ្ឋាភិបាល និងមាគ៌ាកិច្ចការបរទេសរបស់វៀតណាម - ảnh 1រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son (រូបថត៖ ក្រសួងការបរទេស)

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា ជួរកម្មាភិបាលការទូតចាំបាច់ត្រូវបន្តធ្វើឲ្យបានល្អនូវការងារព្យាករណ៍ស្ថានភាព សិក្សាស្រាវជ្រាវ និងធ្វើជាសេនាធិការ; ផ្តល់អាទិភាពលើការរៀបចំយុទ្ធសាស្ត្រ និងគម្រោងសំខាន់ៗ សំដៅអនុវត្តន៍ប្រកបដោយជោគជ័យនូវមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី ១៣ របស់បក្ស កុម្មុយនិស្តវៀតណាម។

លោករដ្ឋមន្រ្តីការបរទេស Bui Thanh Son បានណែនាំដល់វិស័យការទូតចាំបាច់ត្រូវច្បាមជាប់ស្ថានភាពជាក់ស្ដែង បណ្ដាអាទិភាពចម្បងរបស់រដ្ឋាភិបាល និងមាគ៌ាកិច្ចការបរទេសរបស់មហាសន្និបាតលើកទី ១៣ ; លើកកម្ពស់ប្រសិទ្ធភាពសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ការទូតសេដ្ឋកិច្ច បម្រើការអភិវឌ្ឍ ការទូតវប្បធម៌ ព័ត៌មានកិច្ចការបរទេស ការងារព្រំដែន អធិបតេយ្យភាព ការងារជនវៀតណាមនៅឯបរទេស។ លើសពីនេះទៀត ចាំបាច់ត្រូវបង្កើនប្រសិទ្ធភាពសម្របសម្រួលរវាងការទូតរដ្ឋ ជាមួយកិច្ចការបរទេសបក្ស កិច្ចការបរទេសរដ្ឋសភា និងទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជន រវាងការទូត ការពារជាតិ សន្តិសុខ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ