វិស័យទេសចរណ៍អ៊ូអរឡើងវិញក្នុងឱកាសឈប់សម្រាកថ្ងៃទី ៣០ មេសា និងទី ១ ខែឧសភា
(VOVWORLD) - ក្នុងឱកាសឈប់សម្រាកនៅទីក្រុង Da Nang វិស័យទេសចរណ៍របស់ទីក្រុងទទួលភ្ញៀវទេសចរណ៍ជាង ២៥៤.០០០នាក់។
ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិដំបូងពីប្រទេសកូរ៉េខាងត្បូងទៅកាន់ទីក្រុង Da Nang (រូបថត៖ VOV) |
ថ្ងៃឈប់សម្រាក ទី ៣០ មេសា និងទី ១ ឧសភា បានកត់ត្រានូវភាពអ៊ូអរឡើងវិញ របស់វិស័យទេសចរណ៍នៅទូទាំងប្រទេស។ យោងផ្នែកទេសចរណ៍ ថ្ងៃឈប់សម្រាកនេះបានទាក់ទាញភ្ញៀវទេសចរ៥ លាននាក់ ដែលក្នុងនោះ ២ លាននាក់បានស្នាក់នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។
ក្នុងឱកាសឈប់សម្រាកនៅទីក្រុង Da Nang វិស័យទេសចរណ៍របស់ទីក្រុងទទួលភ្ញៀវទេសចរណ៍ជាង ២៥៤.០០០ នាក់។ ក្នុងនោះភ្ញៀវទេសចរក្នុងប្រទេសកើនដល់ជាង ២៤៥.០០០នាក់ ហើយភ្ញៀវអន្តរជាតិមានប្រមាណ ៧.៤០០នាក់។ ទីក្រុង Da Nang ក៏បានរៀបចំសកម្មភាព ព្រឹត្តិការណ៍វប្បធម៌និងកីឡាដ៏ទាក់ទាញជាច្រើននៅឆ្នេរសមុទ្ររាត្រី និងផ្លូវទេសចរណ៍ An Thuong។ លោក Nguyen Xuan Binh អនុប្រធាននាយកដ្ឋានទេសចរណ៍ Da Nang បានឲ្យដឹងថា៖ “សម្រាប់ទីផ្សារកូរ៉េខាងត្បូង ទីក្រុង Da Nang ក៏ដូចជាតំបន់នានានៅភាគកណ្តាល តែងតែជាទីផ្សារទេសចរណ៍សំខាន់ដែរ។ ទន្ទឹមនឹងការផ្សព្វផ្សាយផ្លូវហោះហើរនៃទីក្រុងក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ យើងនឹងអាចទទួលជើងហោះហើរអន្តរជាតិជាច្រើនទៅកាន់ទីក្រុង Da Nang នៅរដូវក្តៅនេះ និងចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត”។
យោងតាមអគ្គនាយកទេសចរណ៍វៀតណាម ក្នុងឆ្នាំ ២០២២ នេះ ផ្នែកទេសចរណ៍មានបំណងទទួលភ្ញៀវទេសចរ ចំនួន ៦៥ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៥ លាននាក់៕