វិស័យធានារ៉ាប់រងសង្គមវៀតណាមនាំមកជូននូវបុណ្យតេតដ៏កក់ក្តៅជូនប្រជាជនក្រីក្រ

(VOVWORLD) - កម្មវិធីនេះត្រូវបានអនុវត្តន៍ក្នុងខេត្តក្រុងចំនួន ៦៣ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែ មករា ឆ្នាំ ២០២២។

នាព្រឹកថ្ងៃទី ១៧ មករា វិស័យធានារ៉ាប់រងសង្គមវៀតណាមបានរៀបចំកម្មវិធី “ផ្តល់សៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខាភិបាល ផ្តល់អំណោយ - នាំមកនូវភាពកក់ក្តៅនៃបុណ្យតេតឆ្នាំ ខាល ចត្វាស័ក ២០២២ ដល់ប្រជាជនក្រីក្រ”។ កម្មវិធីនេះត្រូវបានអនុវត្តន៍ក្នុងខេត្តក្រុងចំនួន ៦៣ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែ មករា ឆ្នាំ ២០២២។

ក្នុងកម្មវិធីនេះ តាងនាមឱ្យវិស័យធានារ៉ាប់រងសង្គមវៀតណាម អគ្គនាយកលោក Nguyen The Manh បានប្រគល់អំណោយចំនួន ៣៧៥ កញ្ចប់ ដល់អ្នកជំងឺចំនួន ៣៧៥ នាក់នៅតាមមន្ទីរពេទ្យមជ្ឈិមចំនួន ១៥ នៅទីក្រុងហាណូយ។ លោក Nguyen The Manh បានសម្តែងក្តីសង្ឃឹមថា អំណោយតិចតូចនេះ នឹងរួមចំណែកជួយអ្នកជំងឺអំណរបុណ្យតេតដោយរីករាយនិងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ