វិស័យផលនេសាទដាក់ចេញគោលដៅទទួលបានទំហំនាំចេញចំនួន១០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩

(VOVWORLD) - ផ្នែកផលនេសាទវៀតណាមបានដាក់ចេញគោលដៅ គឺដម្លើងទំហំនាំចេញឡើងដល់ទៅ១០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩។
វិស័យផលនេសាទដាក់ចេញគោលដៅទទួលបានទំហំនាំចេញចំនួន១០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩ - ảnh 1 ក្នុងឆ្នាំ២០១៩ វិស័យផលនេសាទត្រូវបានរំពឹងទុកថា នឹងមានកាលានុវត្តភាពជាច្រើនដើម្បីស្ដារសន្ទុះកំណើនឡើងវិញ

ថ្លែងមតិនៅក្នុងកិច្ចប្រជុំ ដាក់អោយដំណើរការផែនការនាំចេញផលនេសាទឆ្នាំ២០១៩នៅទីក្រុង ហូជីមិញ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ លោក Ngo Van Ich ប្រធានសមាគមន៍កែច្នៃនិង នាំចេញ ផលនេសាទវៀតណាម (Vasep) បានជម្រាបថា ក្នុងឆ្នាំ២០១៩ វិស័យផលនេសាទត្រូវបានរំពឹងទុកថា នឹងមានកាលានុវត្តភាពជាច្រើនដើម្បីស្ដារសន្ទុះ កំណើនឡើងវិញ។ ជាក់ស្ដែងគឺ ត្រីប្រាកំពុងអះអាងបាននូវកិត្យានុភាពនៅទីផ្សារ ធំៗជាច្រើន តាមនោះអាចរក្សាបាននូវទំហំនាំចេញគួរអោយចាប់អារម្មណ៍ចាប់ តាំងពីឆ្នាំ២០១៨។ មុខទំនិញបង្កងនាំចេញក៏ត្រូវបានរំពឹងទុកថា នឹងមានការរីក ចម្រើនឡើងវិញ ព្រោះថាកម្រិតពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃបង្កងរបស់ អាមេរិកក្នុងដំណាក់កាលត្រួតពិនិត្យរដ្ឋបាលលើកទី១២ (POR 12) គឺទាបជាង POR 11។ ទន្ទឹមនឹងនោះ ចាប់តាំងពីដើមឆ្នាំ២០១៩ កិច្ចព្រមព្រៀងគ្រប់ជ្រុង ជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានចូលជា ធរមានជាផ្លូវការចំពោះវៀតណាម ហើយទំនិញនាំចេញសឹងតែទាំងអស់របស់ វៀតណាមទៅក្នុងប្រទេសសមាជិក CPTPP ដទៃទៀត ដែលក្នុងនោះមានមុខ ទំនិញផលនេសាទ នឹងត្រូវបានលុប ចោលពន្ធនាំចូលទាំងស្រុង។

        ប៉ុន្តែ តាមលោក Truong Dinh Hoe អគ្គលេខាធិការ Vasep បានអោយដឹង ថា ដើម្បីសម្រេចបាននូវគោលដៅ១០ពាន់លានដុល្លាអាមេរិកនោះ គឺវិស័យផល នេសាទត្រូវកសាងយុទ្ធសាស្ត្រអភិវឌ្ឍការចិញ្ចឹមអោយបានសមស្រប លើក កំពស់បច្ចេកវិទ្យាកែច្នៃនិងជំរុញការនាំចេញ ដែលក្នុងនោះត្រូវដោះស្រាយបញ្ហា សារធាតុគីមីអង់ទីប៊ីយ៉ូទិកក្នុងផលនេសាទ ក៏ដូចជាជំងឺទូទៅក្នុងបង្កងនាបច្ចុប្បន្ន សំដៅពង្រឹងជំនឿទុកចិត្តរបស់អតិថិជនចំពោះផលិតផលបង្កងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ