វិស័យសុខាភិបាលត្រូវដាក់សុខភាពនិងអាយុជីវិតរបស់ប្រជាជនជាអាទិភាពចម្បងបង្អស់

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទតាមអនឡាញទូទាំងប្រទេសស្តីពី “ការកែលម្អការងារថែទាំសុខភាពប្រជាជន; ម្ចាស់ការសម្របខ្លួនដោយភាពបត់បែន រួមចំណែកដល់ការស្តារឡើងវិញយ៉ាងឆាប់រហ័សនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។

សន្និសីទនេះត្រូវបានតភ្ជាប់ពីទីស្នាក់ការក្រសួងសុខាភិបាលនៅរដ្ឋធានីហាណូយជាមួយនឹងសាលប្រជុំគណៈកម្មាធិការប្រជាជននៃខេត្តក្រុងទាំង ៦៣ នៅទូទាំងប្រទេស។

រាយការណ៍នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីស្តីទីក្រសួងសុខាភិបាលលោកស្រី Dao Hong Lan បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការងារថែទាំសុខភាពរបស់ប្រជាជនទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ ក្នុងនោះ មានការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការបង្ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅទូទាំងប្រទេស; គុណភាពនៃការពិនិត្យ ព្យាបាលជំងឺបន្តត្រូវបានរក្សា; កម្មវិធីបច្ចេកវិទ្យាព័ត៌មានត្រូវបានជំរុញខ្លាំង; សម្រេចនិងសម្រេចហួសពីគោលដៅនិងភារកិច្ចជាច្រើនដែលបានកំណត់សម្រាប់ឆ្នាំ ២០២២ ដូចជា៖ អត្រាកុមារអាយុក្រោម ៥ ឆ្នាំដែលទទួលរងកង្វះអាហារូបត្ថម្ភមានចំនួន ១៩% (គោលដៅគឺ ២០,៤%); អត្រាចំនួនប្រជាជនដែលត្រូវបានគ្រប់គ្រងសុខភាពសម្រេចបាន ៧០% ជាដើម។

វិស័យសុខាភិបាលត្រូវដាក់សុខភាពនិងអាយុជីវិតរបស់ប្រជាជនជាអាទិភាពចម្បងបង្អស់ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VGP)

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះសមិទ្ធិផលដែលវិស័យសុខាភិបាលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកម្មាភិបាល បុគ្គលិកពេទ្យទូទាំងប្រទេសបន្តពង្រីកប្រពៃណីដ៏ភ្លឺស្វាង អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលជំហរគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ជាពិសេសសេចក្តីសម្រេចចិត្តស្តីពីការការពារ ថែទាំ និងលើកកំពស់សុខភាពប្រជាពលរដ្ឋ និងការងារចំនួនប្រជាជនក្នុងស្ថានភាពថ្មី។

ទាក់ទិននឹងភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យវិស័យសុខាភិបាលត្រូវដាក់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបង្អស់។ ការងារគួរតែត្រូវបានធ្វើយ៉ាងជាក់ស្ដែង "គិតពិត និយាយពិត ធ្វើពិត ប្រសិទ្ធភាពពិត ប្រជាជនទទួលបានផលប្រយោជន៍ពិត"។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវឋានៈ និងសារៈសំខាន់ពិសេសនៃផ្នែកសុខាភិបាលក្នុងដំណើរការអភិវឌ្ឍប្រទេសប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ