សិក្ខាសាលា “កំណើនបៃតងនៅមហាអនុតំបន់ទន្លេមេគង្គ”

សិក្ខាសាលា “កំណើនបៃតងនៅមហាអនុតំបន់ទន្លេមេគង្គ”  - ảnh 1
(VOVworld) – នាថ្ងៃទី ២៩ តុលា សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ “កំណើន បៃតងនៅមហាអនុតំបន់ទន្លេមេគង្គ” ត្រូវបានរៀបចំឡើងនៅខេត្ត Kham Muon ឡាវ ។
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៩ តុលា សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ “កំណើន បៃតងនៅមហាអនុតំបន់ទន្លេមេគង្គ” ត្រូវបានរៀបចំឡើងនៅខេត្ត Kham Muon
ឡាវ ។ ដោយមានសម័យពិភាក្សាចំនួន ៦ បណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាម
ឡាវ កម្ពុជា កូរ៉េខាងត្បូងនិងវិទ្យាស្ថានស្រាវជ្រាវកំណើនបៃតង់ពិភពលោក
បានចែករំ លែកបទពិសោធន៍ វាយរំលៃ វិភាគរាល់បញ្ហាទាក់ទិនដល់ការជំរុញ
កំណើន សេដ្ឋកិច្ចបៃតង យុទ្ធសាស្ត្រកំណើនបៃតង់ចីរភាពក្នុងមហាអនុតំបន់
ទន្លេមេគង្គ ការជះឥទ្ធិពលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងបរិស្ថានដល់
កសិកម្មបៃតង់។ បណ្ដាអ្នកវិទ្យាសាស្ត្របានចាត់ទុកថា៖ ដើម្បីឆ្ពោះទៅកំណើន
បៃតង ប្រទេសក្នុង តំបន់នានាត្រូវដំណើរការកសាងឧស្សាហកម្មបៃតងជា
ជំហានៗ បង្កើនការ ប្រើប្រាស់បច្ចេកវិទ្យាបៃតងនិងថាមពលស្អាត ជាដើម។
ថ្លែងមតិក្នុងពិធីបើក សិក្ខាសាលា ប្រធានស្តីទីនៃវិទ្យាស្ថានវិទ្យាសាស្ត្រសង្គម
ឡាវ លោក Thongsalit Mangnomek បានអះអាងថា៖ តាមរយៈសិក្ខាសាលានេះ
លើក បណ្ដាប្រទេស មិនត្រឹមតែរៀនសូត្រអំពីគ្នាទៅវិញទៅមក ប៉ុណ្ណោះទេ
ថែមទាំង ជួយឧបត្ថម្ភ ឡាវមានបទពិសោធន៍ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាព
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ