សិក្ខាសាលា “កសិកម្មវៀតណាមទប់ទល់នឹងការប្រែប្រួលរបស់អាកាសធាតុ"
|
សិក្ខាសាលា “កសិកម្មវៀតណាមទប់ទល់នឹងការប្រែប្រួលរបស់អាកាសធាតុ" (Image: VOV) |
(VOVworld) – នាព្រឹកថ្ងៃទី ១០ កញ្ញា សិក្ខាសាលា “កសិកម្មវៀតណាមទប់ទល់នឹងការប្រែប្រួលរបស់អាកាសធាតុ៖ ឱកាសនិងការសាកល្បង” បានប្រព្រឹត្តទៅ នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ អ្នកសម្របសម្រួលអចិន្ត្រៃយ៍នៃ អ.ស.ប. ប្រចាំនៅវៀតណាម លោកស្រី Pratibha Mehta បានវាយតំលៃខ្ពស់ ចំពោះលទ្ធផល
ដែលវៀតណាមទទួលបានក្នុងការងារទប់ទល់នឹងបំរ៉ែបំរួលរបស់ អាកាសធាតុ ក្នុងរយៈពេលកន្លងមក។ លោកស្រី Pratibha Mehta បានសង្កត់ធ្ងន់ ថា៖
“លទ្ធភាពនៃអង្គការនិងប្រភពធនធានមនុស្សដើរតួនាទីដ៏សែនសំខាន់ដើម្បី ដោះស្រាយរាល់បញ្ហាបទាក់ទិនដល់ការប្រែប្រួលរបស់អាកាសធាតុ។ ដោយ
ហេតុនេះ យើងត្រូវកសាងប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ដែល មាន
ការចំណះដឹងក៏ដូចជាបទពិសោធន៍ដើម្បីដោះស្រាយបញ្ហាបំរ៉ែបំរួលរបស់ អាកាសធាតុប្រកបដោយប្រសិទ្ធភាព នាពេលខាងមុខ៕”