សិក្ខាសាលា “គំនិតថ្មីខ្សែក្រវ៉ាត់និងផ្លូវ៖ឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ចិន”

(VOVWORLD) -នាព្រឹកថ្ងៃទី២៥សីហានៅទីក្រុងហាណូយ វិទ្យាស្ថានការទូតវៀតណាមបាន រួមសហការជាមួយស្ថានទូតសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតចិនរៀបចំ សិក្ខាសាលា ក្រោមប្រធានបទ “គំនិតថ្មីខ្សែក្រវ៉ាត់និងផ្លូវ៖ឱកាសថ្មីសម្រាប់កិច្ចសហ ប្រតិបត្តិការវៀតណាម-ចិន”។ 
សិក្ខាសាលា “គំនិតថ្មីខ្សែក្រវ៉ាត់និងផ្លូវ៖ឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ចិន” - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា 

នេះជាសកម្មភាពផ្លាស់ប្តូរមតិរវាងស្ថាប័នស្រាវជ្រាវ របស់ប្រទេសទាំងពីរ ស្តីពីខ្លឹមសារនិងការអនុវត្តជាក់ស្តែងនូវគំនិតថ្មីខ្សែក្រវ៉ាត់ និងផ្លូវ របស់ចិន តាមនោះ ស្វែងរកឱកាសសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតថ្មី នេះ។ ថ្លែងមតិក្នុងពិធី បណ្ឌិត Le Hai Binh នាយករងវិទ្យសា្ថនការទូតបានសង្កត់ធ្ងន់ថា៖

        “ក៏ដូចជាដៃគូដទៃដែរ “គំនិតថ្មីខ្សែក្រវ៉ាត់និងផ្លូវនឹងនាំមកឱកាស សហប្រតិ បត្តិការសម្រាប់វៀតណាមក្នុងការអភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធតាមរយៈ កិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុជាមួយចិន ក្នុងក្របខ័ណ្ឌនៃគោលគំនិត នេះ។ លើកពីនេះទៅទៀត គំនិតថ្មីនេះ នឹងនាំមកឲ្យវៀតណាមឱកាសអភិវឌ្ឍន៍ សេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិន ក្នុងបរិបទដែលចិនជាដៃគូពាណិជ្ជកម្មសំខាន់ ជួរមុខរបស់វៀតណាម។ ប្រការនេះ នាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជា ជននៃប្រទេសទាំងពីរ រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង រួមក្នុងតំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ