សិក្ខាសាលា “ជម្រុញការតភ្ជាប់ អភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃស្រូវអង្ករគុណភាពខ្ពស់តាមទិសនិរន្តរភាព”

(VOVWORLD) -នាព្រឹកថ្ងៃទី២៧កញ្ញា គណៈ កម្មាធិការប្រជាជនខេត្ត Hau Giang បានរៀបចំ សិក្ខាសាលា ស្តីពី “ជម្រុញការតភ្ជាប់ អភិ វឌ្ឍន៍ខ្សែសង្វាក់តម្លៃស្រូវអង្កគុណភាពខ្ពស់តាមទិសនិរន្តរភាព”។ 
សិក្ខាសាលា “ជម្រុញការតភ្ជាប់ អភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃស្រូវអង្ករគុណភាពខ្ពស់តាមទិសនិរន្តរភាព” - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈdantocmiennui.vn )

នេះជាសកម្មភាពស្ថិតក្នុងបណ្តាសកម្មភាពនៃសន្និសីទ ពន្លឿនវិនិយោគរបស់ខេត្ត។ នៅក្នុងសិក្ខាសាលានេះ តំណាជាច្រើនបានវាយតម្លៃ ខ្ពស់ ចំពោះ ស្ថានភាពផលិតស្រូវអង្ករបស់វាលសណ្តទន្លេ Cuu Long និយាយរួម និងខេត្ត Hau Giang និយាយដោយឡែក និងដកយកនូវមេរៀនបទពិសោធន៍ សំដៅបំពេញបន្ថែមឲ្យការងារស្រាវជ្រាវនិងអភិវឌ្ឍន៍ស្រូវគុណភាពខ្ពស់នាពេល ខាងមុខ ដើម្បីធានារឹងមាំនូវសន្តិសុខស្បៀងអាហារនិងបង្កើនចំណូលសម្រាប់ ប្រជាកសិករ។ ទន្ទឹមជាមួយគ្នានោះ តំណាងចូលរួមសិក្ខាសាលានេះក៏បានដាក់ ចេញនូវដំណោះស្រាយជាច្រើន ដើម្បីជម្រុញការផលិតស្រូវអង្កគុណភាពខ្ពស់ តាម ទិសនិរន្តរភាព យកកំណើនបៃតងជាគ្រឹះ ធានាសុវត្ថិភាពស្បៀងអាហារនិងបន្សាំ ជាមួយការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ