សិក្ខាសាលា “ជ្រើសរើសពលករវៀតណាម”នៅសាធារណៈឆែក
(VOVWORLD) -នាថ្ងៃទី ៨ ធ្នូ នៅទីក្រុង Karlovy Vary បានប្រព្រឹត្តិទៅសិក្ខាសាលាស្ដីពី“ជ្រើសរើសពលករវៀតណាម”។ នៅក្នុងសិក្ខាសាលានេះ ភាគីវៀតណាមបានអះអាងមានបទពិសោធ៍ជាច្រើនលើវិស័យសហប្រតិបត្តិការពលករអន្តរជាតិ ហើយបានផ្គត់ផ្គង់ពលករដែលមានជំនាញសម្រាប់ប្រទេសជាច្រើននៅលើពិភពលោក ដូជា៖ ជប៉ុន កូរ៉េខាងត្បូង និងកាតា។ នាបច្ចុប្បន្ន មានពលករវៀតណាមជាង ៥ សែននាក់ ដែលបានបំពេញការងារនៅប្រទេសជាង ៤០។
សិក្ខាសាលា “ជ្រើសរើសពលករវៀតណាម”នៅសាធារណៈឆែក |
នាថ្ងៃទី ៨ ធ្នូ នៅទីក្រុង Karlovy Vary បានប្រព្រឹត្តិទៅសិក្ខាសាលាស្ដីពី“ជ្រើសរើសពលករវៀតណាម”។ នៅក្នុងសិក្ខាសាលានេះ ភាគីវៀតណាមបានអះអាងមានបទពិសោធ៍ជាច្រើនលើវិស័យសហប្រតិបត្តិការពលករអន្តរជាតិ ហើយបានផ្គត់ផ្គង់ពលករដែលមានជំនាញសម្រាប់ប្រទេសជាច្រើននៅលើពិភពលោក ដូជា៖ ជប៉ុន កូរ៉េខាងត្បូង និងកាតា។ នាបច្ចុប្បន្ន មានពលករវៀតណាមជាង ៥ សែននាក់ ដែលបានបំពេញការងារនៅប្រទេសជាង ៤០។ ដូច្នេះ វៀតណាមអាចផ្គត់ផ្គង់ធនធានមនុស្សដែលមានបច្ចេកទេស និងគុណភាពតាមតម្រូវការរបស់សហគ្រាសឆែក។
រីឯខ្លួនវិញ ភាគី Karlovy Vary បានឲ្យដឹងថា ខេត្តនេះគឺខ្វះពលករចំនួន ៦ ពាន់ ៥ រយនាក់ ហើយពលករវៀតណាមគឺជាទិសដៅដ៏សំខាន់ ដែលសហគ្រាសនៅមូលដ្ឋានឆ្ពោះទៅ។ ដូច្នេះការទទួលពលករមកពីបណ្ដាប្រទេសនៅខាងក្រៅ សហភាពអឺរ៉ុប (EU) ក្នុងនោះមានវៀតណាមនោះ គឺត្រូវបានចាត់ទុកជាតម្រូវការចាំបាច់៕