សិក្ខាសាលា “ទស្សនៈទូទៅអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងវៀតណាមជាមួយប្រទេសដៃគូនានា"

(VOVWORLD) - នាថ្ងៃទី១៤ កញ្ញា ស្ថានទូតវៀតណាមប្រចាំហូឡង់បានសហការ ជាមួយសភាពាណិជ្ជកម្មហូឡង់-វៀតណាមរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ទស្សនៈទូទៅអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយដៃគូនានានិង FTA វៀតណាម-EU៖ បទពិសោធន៍ជាក់ស្ដែងអំពីការធ្វើអាជីវកម្ម នៅវៀតណាម”។

  (VOVworld) - នាថ្ងៃទី១៤ កញ្ញា ស្ថានទូតវៀតណាមប្រចាំហូឡង់បានសហការ ជាមួយសភាពាណិជ្ជកម្មហូឡង់-វៀតណាមរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ទស្សនៈទូទៅអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយដៃគូនានានិង FTA វៀតណាម-EU៖ បទពិសោធន៍ជាក់ស្ដែងអំពីការធ្វើអាជីវកម្ម នៅវៀតណាម”។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានតំណាងមន្ទីរសេដ្ឋកិច្ច ក្រសួងការបរទេសហូឡង់និងសហគ្រាសហូឡង់ចំនួន៣៥អង្គភាពក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មាន កសិកម្ម ការគ្រប់គ្រងរដ្ឋ ដម្លើងនាវា អប់រំនិងបណ្ដុះបណ្ដាល ជាដើមដែលយកចិត្តទុកដាក់និងមានទំនាក់ទំនងសហប្រតិបតិ្តការជាមួយវវៀតណាម។ ថ្លែងមតិប្រារព្ធសិក្ខាសាលា ឯកអគ្គរដ្ឋទូតលោកស្រី Ngo Thi Hoa បានអះអាងថា ការដែលវៀតណាមធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជំរៅ ចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ជាពិសេសទើបនឹងបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបកាលពីឆ្នាំ២០១៥កន្លងទៅនោះ នឹងបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រានិងវិនិយោគិន ហូឡង់និងអឺរ៉ុបក្នុងការធ្វើអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ