សិក្ខាសាលា “លើកកំពស់ទិន្នផលគុណភាពផលិតផលនិងទំនិញឧស្សាហកម្មវៀតណាម”។

សិក្ខាសាលា “លើកកំពស់ទិន្នផលគុណភាពផលិតផលនិងទំនិញឧស្សាហកម្មវៀតណាម”។ - ảnh 1
សិក្ខាសាលា “លើកកំពស់ទិន្នផលគុណភាពផលិតផលនិងទំនិញឧស្សាហកម្មវៀតណាម”។


        VOV-នាព្រឹកថ្ងៃទី៩សីហានៅក្រុងហាណូយ នាយកដ្ឋានវិទ្យាសាស្ត្រនិង​
បច្ចេកវិជ្ជា ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានរៀបចំសិក្ខាសាលា
“ចាប់ផ្ដើម​គំរោងការលើកកំពស់ទិន្នផលនិងគុណភាពផលិតផលទំនិញផ្នែក
​ឧស្សាហកម្ម”។ គោលដៅរបស់គំរោងការគឺលើកកំពស់ទិន្នផលនិងគុណភាព​ផលិតផលទំនិញឧស្សាហកម្មសំខាន់ផ្អែកលើមូលដ្ឋានអនុវត្តបណ្ដាដំណោះ​ស្រាយគ្រប់គ្រងអនុវត្តវិទ្យាសាស្ត្រ។ ដំណាក់កាល ២០១០-២០១៥ វៀតណាម​ខំប្រឹងប្រែងកសាងថ្មីបទដ្ឋានជាតិចំនួន៤ពាន់ ដំណាក់កាល២០១៦-២០២០នឹង​កសាងថ្មីបទដ្ឋានជាតិចំនួន២ពាន់។ លោក Truong Duy Nghia ប្រធានសមាគម​វិទ្យាសាស្ត្របច្ចេកទេសកំដៅវៀតណាមបានឲ្យដឹងថា៖

        “ពីឥឡូវដល់ឆ្នាំ២០២០ វៀតណាមជាសារវន្តក្លាយទៅជាប្រទេស​
ឧស្សាហកម្ម ជាប្រទេសឧស្សាហកម្មគឺត្រូវផលិតកម្មទំនិញតាមទិស
ឧស្សាហកម្ម ប្រសិនបើមិនគ្រប់បទដ្ឋានមិនអាចគ្រប់គ្រងបានឡើយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ