សិក្ខាសាលា “វៀតណាម - សត្វនាគថ្មីរបស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍”
(VOVworld) – នាថ្ងៃទី ១៥ មករា សភាឧស្សាហពាណិជ្ជកម្មទីក្រុងប៉ារីស (បារាំង) គួបផ្សំ
ជាមួយស្ថាប័នអភិវឌ្ឍន៍ការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ UBIFRANCE បានរៀបចំលិក្ខា
សាលាដោយប្រធានបទ “វៀតណាម - សត្វនាគថ្មីរបស់សមាគមបណ្ដាប្រជាជាតិអាស៊ី
-អាគ្នេយ៍ (អាស៊ាន)” ។ នេះគឺជាសិក្ខាសាលាចាប់ផ្តើមឲ្យបណ្ដាសកម្មភាពក្នុងចំណោម
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទីវាបង្កើតទំនាក់ទំនងការទូររវាងវៀត
ណាមនិងបារាំង។ ថ្លែងមតិនៅ ទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក
Duong Chi Dung បានឲ្យដឹងថា៖ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាង
វៀតណាមនិងបារាំងអភិឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងរយៈពេលកន្លងមក។ នាឆ្នាំ ២០១២ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបានជាង ៣ ពាន់លានដុល្លាអាមេរិក កើន ១៣%
បើប្រៀបនឹងឆ្នាំ ២០១១។ បារាំងគឺជាវិនិយោកិនធំទី ២ នៅវៀតណាម ដោយមាន
គំរោងការណ៍ចំនួន ៣៤០ គំរោង។ តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង
លោក Duong Chi Dung ឲ្យដឹងទៀតថា៖ ប្រទេសទាំង ២ កំពុងបង្កើតទំនាក់ទំនង
ដៃគូរយុទ្ធសាស្ត្រក្នុងក្រប់ ខ័ណ្ឌសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគ៕
|
“វៀតណាម - សត្វនាគថ្មីរបស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន)”
(Image: Internet) |