សិក្ខាសាលា “វៀតណាមក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី” នៅន័រវេស
|
ទិដ្ឋភាពនៃវេទិកា |
(VOVworld)-នារសៀលថ្ងៃទី៩មិថុនា នៅរដ្ឋធានី Oslo ក្នុងក្របខ័ណ្ឌនៃដំណើរ
ទស្សនកិច្ចនៅ ន័រវេស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាម លោក Nguyen Thien Nhan បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ក្រោយ
រយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី សមិទ្ធិនិងយថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅ
វៀតណាម” ដោយស្ថានទូតវៀតណាមប្រចាំនៅ ន័រវេសសហការជាមួយ វិទ្យា
ស្ថានទំនាក់ទំនងអន្តរជាតិ ន័រវេសរៀបចំឡើង។
នៅសិក្ខាសាលានេះ លោក Nguyen Thien Nhan បានឲ្យដឹងថា តាមរយៈ ពេល
៣០ឆ្នាំផ្លាស់ប្តូរថ្មីនោះកំណើនសេដ្ឋកិច្ចរបស់វៀតណាមមានស្ថិរភាពជាសារ វ័ន្តដោយ
បានផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍វប្បធម៌ កសាងមនុស្ស និងរក្សា សន្តិសុខសង្គម
ការពារធនធានធម្មជាតិ។ លោកឲ្យដឹងថែមទៀតថា វៀតណាម ទទួលបានសមិទ្ធិជា
ច្រើនក្នុងកិច្ចការឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម ប្រទេសជាតិ៕